ឯកអគ្គរដ្ឋទូតឆែកសន្យាជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្លែងការណ៍ពីលទ្ធផលកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១__ រដ្ឋសភាបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៦ លើរបៀបវារៈចំនួន៧__ សភាកម្ពុជាប្រជុំរៀបចំការងារត្រៀមលក្ខណៈសម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៣ ក្នុងឆ្នាំ២០២២__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ__ រដ្ឋសភាបោះឆ្នោតជ្រើសតំាងអនុប្រធានទី១ នៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធនិម្មិត នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១__ សមាជិសភាអាស៊ី និងអឺរ៉ុប ជួបពិភាក្សាគ្នាអំពី “ការឆ្លើយតបទៅនឹងអន្តរកម្មនៃសន្តិសុខទឹក ថាមពល និងស្បៀង ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ”__ សេចក្តីប្រកាស កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី ដប់មួយ/ASEP11 រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១__ DECLARATION OF THE ELEVENTH ASIA-EUROPE PARLIAMENTARY PARTNERSHIP MEETING/ASEP11__ ក្រុមពិភាក្សាទី២ នៃកិច្ចប្រជុំ (ASEP11) ពិភាក្សាគ្នាលើប្រធានបទ “ការលើកកម្ពស់ការស្ដារសេដ្ឋកិច្ចសកលឡើងវិញ ក្នុងសម័យ និងក្រោយវិបត្តិកូវីដ១៩”__ សមាជិសភាអាស៊ី និងអឺរ៉ុប ពិភាក្សាគ្នាអំពីបុរេសកម្មសភា ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពរួម__ ASEP11៖ ប្រតិភូ១៩ប្រទេសឡើងថ្លែងការណ៍លើមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”__ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការ__ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ__ សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃសម្រាប់គម្រោងសាងសង់អាគាររដ្ឋបាលថ្មី នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) តាមប្រព័ន្ធនិម្មិត (Virtual Meeting) ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន
គណៈកម្មការរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/18/2021 8:58:05 PM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធាន គណៈកម្មការ បានជួបប្រជុំតាមប្រព័ន្ធវីដេអូ Zoom ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលភ្ជាប់ពីវិមានរដ្ឋសភាទៅកាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដើម្បីពិនិត្យសិក្សា និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូ រវាងរដ្ឋ និងឯកជន។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អំពីគោលបំណង នៃកិច្ចប្រជុំជាមួយក្រសួងសេដ្ឋកិច្ចតាមរយៈវីដេអូ Zoom នាពេលនេះ គឺដើម្បីធ្វើការពិនិត្យពិភាក្សាជាលើកចុងក្រោយ លើសេចក្តីព្រាង ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន នៅក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មការ ដោយចង់បានការបំភ្លឺនូវចម្ងល់មួយចំនួនពាក់ព័ន្ធនឹង សេចក្តីព្រាងច្បាប់ខាងលើ មុននឹងគណៈកម្មការសម្រេចបញ្ជូនត្រឡប់ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ចាប់តាំងពីនីតិកាលទី១នៃរដ្ឋសភារហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជន នៅ ក្នុងការចូលរួមវិនិយោគហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការដាក់ចេញនូវឧបករណ៍គោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ក្នុងការពង្រឹង ភាពជាដៃគូជាមួយតួអង្គអភិវឌ្ឍន៍ទាំងអស់អោយកាន់តែមានភាពទូលំទូលាយ។ ក្នុងក្របខ័ណ្ឌនេះ ច្បាប់ស្តីពីសម្បទានត្រូវបានប្រកាស អោយប្រើនៅឆ្នាំ២០០៧ ដែលមានគោលបំណងជំរុញ និងសម្រួលការអនុវត្តគម្រោងវិនិយោគហេរដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយ ហិរញ្ញប្បទានឯកជននៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងបំពេញសេចក្តីត្រូវការរបស់សង្គម និងសេដ្ឋ- កិច្ចជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តថា ក្រោមក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សេចក្តី ព្រាងច្បាប់ស្តីពីភាពជាដៃគូ រវាងរដ្ឋ និងឯកជន ត្រូវបានរៀបចំឡើងក្នុងបរិការ ដើម្បីជំនួសច្បាប់ចាស់ខាងលើ (ច្បាប់ស្តីពីសម្បទាន) ដោយបានធ្វើការកែសម្រួលជាបន្តបន្ទាប់ និងទទួលបានធាតុចូលសំខាន់ៗ តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈ ទាំងកម្រិត បច្ចេកទេស ទាំងកម្រិតនយោបាយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដទៃទៀត។

បន្ទាប់ពីបានស្ដាប់ការពន្យល់បកស្រាយពីក្រសួងជំនាញរួចមក គណៈកម្មការរដ្ឋសភា បានឯកភាពគ្នា រក្សាទុកអត្ថបទច្បាប់អោយនៅ ដដែល ដោយគ្រាន់តែធ្វើការកែសម្រួលពាក្យពេចន៍មួយចំនួន ហើយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា នឹងធ្វើរបាយការណ៍អំពីការពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីភាពជាដៃគូ រវាងរដ្ឋ និងឯកជន ដែលមានមាន១៤ជំពូក ចែកចេញជា ៤៩មាត្រានេះ ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេល ខាងមុខ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន