រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាប្រជុំអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងប្រទេស តំបន់ និងសកលលោក
រដ្ឋសភាប្រជុំអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងប្រទេស តំបន់ និងសកលលោក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/9/2021 3:43:04 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដោយនៅក្នុងនោះ អង្គប្រជុំរដ្ឋសភាបានលើកយករបៀបវារៈចំនួន៨ មកពិភាក្សា និងអនុម័ត។

ក្នុងចំណោមរបៀបវារៈទាំងនោះ មានសេចក្តីព្រាងច្បាប់ និងកិច្ចព្រមព្រៀងសំខាន់ៗ ដែលនឹងក្លាយជាយន្តការគតិយុត្ត គន្លឹះក្នុងការជំរុញ កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំាងនៅក្នុងក្របខណ្ឌជាតិ តំបន់ ក៏ដូចជាសកលោក ដែលក្នុងនោះរួមមាន សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃ ច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ច- ព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សេចក្តីព្រាង- ច្បាប់ស្តីពី ការប្រកួតប្រជែង សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ សេចក្តីព្រាងច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់។

សេចក្តីព្រាងច្បាប់ទំាងនេះ ផ្តល់លទ្ធភាពកាន់តែប្រសើរដល់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងរួមចំណែក ជាមួយតំបន់ និងសកលោក សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នឹងក្លាយជាក្របខ័ណ្ឌស្នូល សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិ- យោគតំបន់ ដោយពង្រីកបន្ថែមទៀតនូវខ្សែច្រវាក់ តម្លៃតំបន់ និងនាំមកនូវឱកាសទីផ្សារ និងការងារ សម្រាប់អាជីវកម្ម និងប្រជាជននៅ ក្នុងតំបន់។

ដោយឡែកចំពោះសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណា- ចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនវិញ សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធ្វើសេរីភាវូបនីយកម្ម និងសម្រួល ពាណិជ្ជកម្មទំនិញ រវាងភាគីទំាងពីរតាមរយៈការកាត់បន្ថយ និងលុបបំបាត់ពន្ធគយ និងរបាំងមិនមែនពន្ធគយ ដោយធានាថា ស្ដង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព មិនបង្កជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម។ ធ្វើសេរីភាវូបនីយកម្ម និងសម្រួល ពាណិជ្ជកម្មសេវាកម្មឲ្យបានច្រើនវិស័យ និងបែបបទនៃការផ្គត់ផ្គង់សេវា។ សម្រួល ការពារ ជំរុញ និងទាក់ទាញវិនិយោគ។ ធ្វើពិពិធកម្ម និងលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច និងវិនិយោគរវាងភាគីទំាងពីរ និងបង្កើតរចនាសម្ព័ន្ធសម្រាប់អនុវត្តកិច្ចព្រមព្រៀង និងកំណត់យន្តការ ដោះស្រាយវិវាទ។

ជាការកត់សម្គាល់ សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលត្រូវផ្តួចផ្តើម និងចង្អុល បង្ហាញ ដោយឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ សេចក្តីព្រាងច្បាប់នេះ នឹងទាក់ទាញ លើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមកម្ពុជា តាមរយៈការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយ ដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគំាទ្រគោលនយោបាយសង្គមសេដ្ឋកិច្ច។ ការធ្វើទំនើបកម្ម ការង្កើនផលិតភាពនៃ ឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខែ្សច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនលំហូរចូល មូលធន ការផ្ទេរបច្ចេកវិទ្យាចំណេះដឹង និងចំណេះធ្វើ ជាដើម។

រដ្ឋសភាបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ខាងលើម្តងមួយៗ ដោយពិភាក្សាមួយមាត្រាម្តងៗ។ នៅក្នុងសម័យប្រជុំរដ្ឋសភាថ្ងៃនេះ សមាជិកសមាជិការដ្ឋសភា ក៏បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ម៉ែន កួន ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន