គណៈកម្មការជំនាញនៃរដ្ឋសភា សិក្សាស្វែងយល់ពីសកម្មភាពការងារ និងបញ្ហាប្រឈម របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍__ ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម__ សារលិខិតអបអរសាទរ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា__ សារលិខិតអបអរសាទរ របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ជូនចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា__ គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបប្រជុំពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មលើមាត្រាមួយចំនួន នៃច្បាប់ស្តីពីការងារ__ សភាកម្ពុជាត្រៀមរៀបចំសន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេសសភា កម្ពុជា ឡាវ វៀតណាម__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៣មកពិនិត្យសិក្សា និងបានបញ្ចូលសេចក្តីព្រាងច្បាប់ចំនួន៤ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ__ សេចក្តីប្រកាសព័ត៌មាន ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាមួយមជ្ឈមណ្ឌលសភាអាស៊ី (PCAsia)__ សភាកម្ពុជាចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌ នៃសភាតំបន់អាស៊ី(APA)__ សភាកម្ពុជារៀបចំសមាសភាពគណៈប្រតិភូ សម្រាប់ចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ ដែលរៀបចំដោយសភានៃប្រទេសប្រ៊ុយណេ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ ពីតំបន់ដែលគ្មានអ្វីទាំងអស់ ថ្ងៃនេះក្មួយៗចៅៗ ទទួលអាគារ ២ជាន់ ១២បន្ទប់ មុនគេ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ ពីតំបន់ដែលគ្មានអ្វីទាំងអស់ ថ្ងៃនេះក្មួយៗចៅៗ ទទួលអាគារ ២ជាន់ ១២បន្ទប់ មុនគេ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/18/2021 10:55:50 PM )

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន បានផ្តល់អំណោយជាចំណងដៃ អគារសិក្សាមួយខ្នង ពីរជាន់ស្មើនឹង១២បន្ទប់ ជូនដល់វិទ្យាល័យសម្តេចចក្រី ហេង សំរិន អន្លង់ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ។ នេះជាចំណងដៃបន្ថែមរបស់សម្តេច ជូនពលរដ្ឋក្នុងមូលដ្ឋាននេះ លើសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលសម្តេច និងសម្តេចធម្មវិសុទ្ធវង្សា បានកសាងជូនប្រជាពលរដ្ឋ ដូចជាវិទ្យាល័យសម្តេចចក្រី ហេង សំរិន អន្លង់ជ្រៃ នោះ។

ក្នុងឱកាសប្រារព្ធពិធីបញ្ចុះបឋមសិក្សាសាងសង់អគារសិក្សាថ្មីនេះ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចប្រធានរដ្ឋសភា បាន ធ្វើការអំពាវនាវដល់មាតាបិតាសិស្សទំាងអស់ ត្រូវបញ្ជូនកូនទៅសិក្សាឲ្យបានគ្រប់គ្នា។ សម្តេចបានសង្កត់ធ្ងន់ថា "បើមានតែសាលារៀន ប៉ុន្តែមាតាបិតាសិស្សមិនបានបញ្ជូនកូនទៅសិក្សា នោះក៏គ្មានប្រយោជន៍ដែរ”។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ចំណេះវិជ្ជាជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាននៅក្នុងជិវិត។ នៅក្នុងការ ដឹកនាំប្រទេសជាតិជាង៤០ឆ្នាំមកនេះ រាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សា ដោយបានបង្កលក្ខណៈធ្វើឱ្យ កុមារ និងយុវជនជំនាន់ក្រោយៗនេះ ទទួលបានការសិក្សាពេញលេញរហូតទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងក្រោយឧត្តមសិក្សា រាប់សិបពាន់នាក់ ក្នុងមួយឆ្នាំៗ មានឱកាសធ្វើការងារ និងមានមុខរបរដូចនឹងបណ្តាប្រជាជាតិក្នុងតំបន់ ហើយបានរួមចំណែកដល់ កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងការកាត់បន្ថយអត្រានៃភាពក្រីក្ររបស់ប្រជាជន។

សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់យុវជន ដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រទេសជាតិ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យខ្ពង់ខ្ពស់ ហើយក្លាយជាយុវជនគម្រូ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងចំណេះដឹង និងចរិយា សម្បត្តិ ដែលនឹងក្លាយជាអ្នកដឹកនាំនៅក្នុងពេលអនាគត ទាំងការគ្រប់គ្រងស្ថាប័ន ក៏ដូចជាមេគ្រួសារផងដែរ។

នៅក្នុងពិធីសំណេះសំណាលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលនោះ សម្តេចប្រធានរដ្ឋសភា បានជម្រាបពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ពីការីកចម្រើនរបស់ប្រទេសជាតិនាពេលប្ចុប្បន្ននៅក្រោមម្លប់សុខសន្តិភាព ពេញផ្ទៃប្រទេស។ សម្តេចក៏បានលើកឡើងពីបញ្ហាជំងឺកូវីដ- ១៩ ដែលកំពុងរាតត្បាតសកលលោក និងបង្កជាវិបត្តិសង្គម និងសេដ្ឋកិច្ចជាសកល។ កម្ពុជាក៏មិនខុសពីប្រទេសដទៃនោះទេ បានរង ផលប៉ះពាល់ដូចគ្នា ប៉ុន្តែក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលទំាងបញ្ហាសុខុមាលភាពពលរដ្ឋ បញ្ហាសង្គម និងសេដ្ឋកិច្ច កម្ពុជា មិនបានរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា រាជរដ្ឋាភិបាលបានគ្រប់គ្រង និងដោះស្រាយវិបត្តិនេះ បានទាន់ពេលវេលា តាមរយៈការដាក់ ចេញនូវយុទ្ធសាស្រ្ត និងវិធានការណ៍ច្បាស់លាស់ ម៉ឺងម៉ាត់ ម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ដូចជាកម្មវិធីជំនួយសង្គម ពិសេសការឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ ការឧបត្ថម្ភសាច់ប្រាក់ពលកម្មជូនកម្មករបាត់បង់ការងារ ការឧបត្ថម្ភ សាច់ប្រាក់ចំពោះស្រ្តីមានផ្ទៃពោះ និងក្មេងអាយុក្រោម២ឆ្នាំ និងវិធានការអន្តរាគមន៍ផែ្នកសេដ្ឋកិច្ច ដែលក្នុងនោះការអនុគ្រោះពន្ធ ការ អនុញ្ញាតមិនឱ្យបង់ប្រាក់វិភាគទានធានារ៉ាប់រងហានិភ័យការងារ និងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន និង ការជួយឧបត្ថម្ភ សហគ្រាសខ្នាតតូច និងមធ្យមជាដើម។

ដោយគិតគូរសុខភាពពលរដ្ឋជាធំរាជរដ្ឋាភិបាល កំពុងស្វះសែងរកវ៉ាក់សំាងការពារមកចាក់ជូនពលរដ្ឋដោយឥតគិតប្រាក់ នៅក្នុងនោះ កាលពីពេលថ្មីៗនេះ កម្ពុជាបានទទួលបានវ៉ាក់សាំងពីមិត្តចិន ប្រមាណ ៦០ម៉ឺនដូស ហើយបានកំពុងដំណើរចាក់ជូនបុគ្គលិកអាទិភាព នានា ជាពិសេសមន្រ្តីសុខាភិបាលជួរមុខ នគរបាល និងកងកម្លំាងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជាអ្នកប្រឈមខ្លាំង និងផ្ទាល់ទៅនឹង ជំងឺកូវីដ១៩។

ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានក្រើនរំឭកចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ ត្រូវបន្តរួមគ្នាធ្វើអន្តរា- គមន៍ ដោះស្រាយបញ្ហាពលរដ្ឋឱ្យទាន់ពេលវេលាចំបញ្ហាចំពោះមុខ ជាពិសេសត្រូវបន្តជំរុញលើកទឹកចិត្តពលរដ្ឋអនុវត្តវិធានការពារជំងឺ កូវីដ១៩ ឲ្យបានខ្ជាប់ខ្ជួន មិនអាចធ្វេសប្រហែសបានឡើយ ដោយសារសកលលោក នៅតែប្រឈមនឹងជំងឺរាតត្បាតនេះរៀងរាល់ថ្ងៃ នៅឡើយ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន