សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមមិត្តភាពសភាកម្ពុជា-សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ
ក្រុមមិត្តភាពសភាកម្ពុជា-សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ
Prepaired By: NA1472 ​ Date: (10/21/2020 8:38:03 PM )

ឯកឧត្តម នឹម ច័ន្ទតារា លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានដឹកនាំសហការី ជាសមាជិកសមាជិកាក្រុម មិត្តភាព ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជេន យុន ហ្គន (H.E. Mr. Jang Yun Gon) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជា- មានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបន្តពង្រឹងពង្រីក បង្កើនកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ន នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឲ្យកាន់រឹងមាំឡើង។

នៅក្នុងជំនួបពិភាក្សាដែលបានធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ជេន យុន ហ្គន បានអបអរ- សាទរចំពោះឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមមិត្តភាពសភាកម្ពុជា-សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែល ទើបតែងតាំងថ្មី ដែលនឹងរួមចំណែកក្នុងការបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភានៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េខាងជើងអោយកាន់តែរឹងមាំថែមទៀត។

ជាមួយនឹងការរំលឹកពីចំណងមិត្តភាព សាមគ្គីភាព ដ៏យូរអង្វែង រវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េខាងជើង ដែលបន្សល់ទុកពីថ្នាក់ដឹកនាំ ជំនាន់មុនរហូតមកទល់បច្ចុប្បន្ន ឯកឧត្តម ក៏បានជម្រាបជូនពីសភាពការណ៍ថ្មីៗ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ជូន ដល់ក្រុមមិត្តភាពបានជ្រាបផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ទៅធ្វើទស្សនៈកិច្ចនៅ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េនាពេលខាងមុខ។

ឯកឧត្តម នឹម ច័ន្ទតារា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់នូវការវិវឌ្ឍន៍រីកចម្រើនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិប- តេយ្យកូរ៉េ និងអបអរសាទរចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ជាពិសេស ការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចប្រជុំក្នុងតំបន់និងអន្តរជាតិ។

ឯកឧត្តម ប្រធានក្រុមមិត្តភាព ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញក្រុមមិត្តភាព រដ្ឋសភាកម្ពុជា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ទៅបំពេញទស្សនៈកិច្ចនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េនាពេលខាងមុខ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន