រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥ __ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា __ គណៈកម្មការទី២រដ្ឋសភាប្រជុំពិភាក្សាប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ __ វីដេអូ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ __ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រជាពលរដ្ឋ៤៤១គ្រួសារ រស់នៅក្រុងតាខ្មៅ ទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភា
ប្រជាពលរដ្ឋ៤៤១គ្រួសារ រស់នៅក្រុងតាខ្មៅ ទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភា
Prepaired By: NA1472 ​ Date: (10/20/2020 12:16:04 AM )

តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល រួមមាន ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន លេខាធិការគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ឯកឧត្តម ឌុល គឿន ឯកឧត្តម ជឹម សុខខុន សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា ឯកឧត្តម ទី សុគន្ធ សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា ឯកឧត្តម ង៉ោ សុវណ្ណ សមាជិក គណៈកម្មការទី៦ នៃរដ្ឋសភា ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា និង ឯកឧត្តម អ៊ុក ដាមរី សមាជិក គណៈកម្មការទី១០ នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោក នូ សុវណ្ណារ៉ា អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ បាននាំយកអំណោយដ៏ថ្លៃថ្លា​របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ចែកជូនប្រជាពលរដ្ឋ ៤៤១គ្រួសារ មកពី៩ភូមិ ៤សង្កាត់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលទទួលរងគ្រោះដោយសារទឹកជំនន់ ក្នុងបរិវេណវត្តប្រជុំនទី ហៅវត្តក្រពើហារ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើរ ការសាកសួរសុខទុក្ខ និងចែករំលែកទុក្ខលំបាកដែលប្រជាពលរដ្ឋ ទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ពីសំណាក់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សម្ដេចធម្មវិសុទ្ធវង្សា សៅ ទីហេង សំរិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាល:ទេសៈ។

ឯកឧត្តមបានលើកឡើងថា អំណោយនាពេលនេះគ្រាន់តែជួយសម្រាលដល់ជីវភាពមួយរយៈខ្លីប៉ុណ្ណោះ ដូចនេះសូមបងប្អូនខិតខំប្រកប អាជីវកម្មតាមអ្វីដែលធ្លាប់ធ្វើដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

ឯកឧត្តមបានមានប្រសាសន៍ថា នៅក្នុងខែតុលា ឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជាទទួលរងនូវឥទ្ធិពលព្យុះចំនួន៣ ដែលបានបង្ក ឲ្យមានភ្លៀងធ្លាក់ខ្លាំងជំនន់ទឹកភ្លៀងកម្រិតខ្ពស់ចរន្តទឹកហូរខ្លាំង បានបង្កឲ្យមានផលប៉ះពាល់ជាច្រើននិងបាត់បង់អាយុជីវិតប្រជាពលរដ្ឋ ដោយគិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានប្រជាពលរដ្ឋរងគ្រោះចំនួន១៩ រាជធានីខេត្ត សរុប៧៨០៥៦គ្រួសារ ស្មើនឹង ៣១២២២៤ នាក់ និងស្លាប់ ២៥នាក់។

ជាមួយនេះ ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន បានផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋបន្តថែរក្សាសុខភាពដោយហូបទឹកឆ្អិនការពារជំងឺរាតត្បាត ផ្សេងៗ ត្រូវប្រុងប្រយ័ត្នការលង់ទឹកពិសេសកុមារតូចៗ និងអ្នករស់នៅតាមដងព្រែក ដងប្រឡាយ ត្រូវប្រយ័ត្នផ្ទះបាក់ស្រុតរលំ និងត្រូវ បន្តយកចិត្តទុកដាក់ក្នុងការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវឧស្សាហ៍លាងដៃ និងសាប៊ូ ពាក់ម៉ាស់រក្សាគម្លាត សុវត្ថិភាព ដើម្បីចៀសផុតការឆ្លងជំងឺកូវីដ-១៩។

បន្ទាប់មកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងក្រុមការងារបានចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន៤៤១គ្រួសារ មកពី៩ភូមិ  ក្នុងសង្កាត់ព្រែកហូរ សង្កាត់ព្រែកឫស្សី សង្កាត់ដើមមាន និងសង្កាត់តាក្តុល ក្នុងក្រុងតាខ្មៅខេត្តកណ្តាល ដោយក្នុងមួយគ្រួសារទទួល បាន អង្ករ ២០គីឡូក្រាម មី ១០កញ្ចប់ និងថវិកា ២ម៉ឺនរៀល។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន