សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន បន្តដឹកនាំក្រុមការងារចុះជួយចែកស្បៀងអាហារដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង
ឯកឧត្តម ឈាង វុន បន្តដឹកនាំក្រុមការងារចុះជួយចែកស្បៀងអាហារដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង
Prepaired By: NA1472 ​ Date: (10/16/2020 12:33:11 AM )

ឯកឧត្តម ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកសំពៅលូន រួមដំណើរដោយ ឯកឧត្តម នី កន ទីប្រឹក្សាក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកសំពៅលូន ឯកឧត្តម ឈាង គ្រីស្តុហ្វ ទីប្រឹក្សាសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាតំណាង លោកជំទាវ កែ សួនសុភី ស សុខា នៃក្រុមហ៊ុន GFX Investment និង លោក ផុន ផែន  ប្រធានក្រុមប្រឹក្សាស្រុកសំពៅលូន លោក ងាវ ប៊ុនយាង អភិបាលស្រុកសំពៅលូន រួមជាមួយសមាជិក សមាជិកាក្រុម ការងារចុះជួយស្រុកសំពៅលូន ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ១១៥គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅភូមិឈើទាល ៥០គ្រួសារ ស្ថិតក្នុងឃុំសិរីមានជ័យ និងភូមិអូរចំណិត ៦៥គ្រួសារ ក្នុងឃុំតាស្តា ស្រុក សំពៅលូន ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។

ក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចជាកាលទោះបីជា សម្តេចទាំងបួនរវល់ក្តី សម្តេចតែងតែផ្តាំផ្ញើរ និងយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ដែលពេលនេះបងប្អូន ជួបប្រទះនូវគ្រោះធម្មជាតិ។

ឯកឧត្តម បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរដែនដីភូមិឃុំស្រុក អំពីការរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលលង់លិចផ្ទះ សម្បែង និងដំណាំកសិកម្មរបស់បងប្អូនភ្លាម ឯកឧត្តម បានចុះមកដោយផ្ទាល់ ដើម្បីជួយដោះស្រាយសម្រួលការខ្វះខាតចំពោះមុខ និងនាំយកអំណោយទាំងនេះ  អាចជំនួយផ្គត់ផ្គង់ជីវភាពបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា បានមួយរយៈពេលខ្លីតែប៉ុណ្ណោះ តែក៏អាចសម្រាលទុក្ខលំបាកបងប្អូនបានមួយគ្រា។

ឯកឧត្តម បានថ្លែងទៅកាន់ប្រជាពលរដ្ឋរងគ្រោះនោះថា សម្តេចតែងតែបានយកចិត្តទុកដាក់ និងតាមដានជាប់ជានិច្ចចំពោះស្ថានភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងពេលរងគ្រោះដោយទឹកជំនន់នេះ។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយមិនទុកឱ្យនរណាម្នាក់ដាច់បាយ និងប៉ះពាល់ដល់អាយុជីវិត ឡើយ។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តតាមដានជាប់ជានិច្ចចំពោះស្ថានភាពរស់នៅ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង មានភ្លៀងធ្លាក់ខ្លាំងនិងបន្តជាប់ៗគ្នាច្រើនម៉ោង បានបង្កឱ្យមានជំនន់ទឹកភ្លៀង ធ្វើឱ្យមានការលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ ភោគផលដំណាំ សត្វពាហនៈ និងបំផ្លេចបំផ្លាញហេដ្ឋា- រចនាសម្ព័ន្ធ រួមមានផ្លូវ ស្ពាន សាលរៀន និងវត្តអារាម នៅក្នុងឃុំមួយចំនួនក្នុង ស្រុកសំពៅលូន ខេត្តបាត់ដំបង។

អំណោយដែលចែកជូនបងប្អូនរងផលប៉ះពាលដោយទឹកជំនន់ ចំនួន១១៥គ្រួសារ ដោយមួយគ្រួសារៗទទួលបានអង្ករ ២៥គីទ្បូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខ១០កំប៉ុង ថវិកា២មុឺនរៀល ប្រជាពលរដ្ឋក្រីក្រ២៥នាក់ ក្នុងម្នាក់ៗថវិកា២មុឺនរៀល ប្រជា- ការពារ និងកម្លាំងប៉ូលីស ៣១នាក់ ក្នុងម្នាក់ៗ ថវិកា២មុឺនរៀល។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន