គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណ:កម្មការទទួលបន្ទុកវិស័យអប់រំរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពជាក់ស្ដែងលើវិស័យអប់រំ នៅខេត្តប៉ៃលិន
គណ:កម្មការទទួលបន្ទុកវិស័យអប់រំរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពជាក់ស្ដែងលើវិស័យអប់រំ នៅខេត្តប៉ៃលិន
Prepaired By: NA1472 ​ Date: (9/27/2020 8:45:53 PM )

គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានអញ្ជើញទៅជួបប្រជុំជាមួយរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តប៉ៃលិន។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការចុះបំពេញបេសកកម្មនៅខេត្តប៉ៃលិនរបស់គណៈកម្មការទី៧នៃរដ្ឋសភានាពេលនេះ គឺដើម្បីស្វែងយល់ពីសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន ទាក់ទងនឹងវិស័យអប់រំក្នុងបរិបទកូវីដ១៩ នៅខេត្តប៉ៃលិនផ្ទាល់ និងពិនិត្យ តាមដានការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក៏ដូចជាការស្តាប់នូវបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយឆ្លើយតបរួមគ្នាមួយដែលមានប្រសិទ្ធភាព។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពរីកចំរើនរបស់ខេត្ត ក្រោមការ ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិមាន សុខសន្តិភាពពេញលេញ និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍនប្រទេសជាតិ អោយមានភាពសំបូរសប្បាយ ជាពិសេសខេត្ត ប៉ៃលិនដែលធ្លាប់តែឆ្លងកាត់ភ្លើងសង្គ្រាម ប្រែក្លាយជាខេត្តដែលមានការអភិវឌ្ឍនិងមានមុខមាត់ស្រស់បំព្រង។

ឯកឧត្តមអភិបាលខេត្តបន្តថា ពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងវិស័យអប់រំក្នុងដំណាក់កាលកូវីដ១៩នេះវិញ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរអប់រំ ខេត្តបាននឹងកំពុងខិតខំធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋនៅតាមបណ្តាសហគមន៍ ក៏ដូចជា សិស្សានុសិស្ស អោយយកចិត្តទុក- ដាក់ក្នុងការសិក្សាពីចំងាយ ហើយក៏ត្រូវគិតគូពីការថែទាំសុខភាពអោយបានល្អប្រសើរ ដោយមិនត្រូវធ្វេសប្រហែសឡើយ។

ឯកឧត្តម ផាន់ ចាន់ធុល បញ្ជាក់ថា ខេត្តក៏ដូចជាមន្ទីរ បានជំរុញអោយលោកគ្រូ អ្នកគ្រូធ្វើការទំនាក់ទំនងអោយបានល្អជាមួយមាតា បិតាសិស្ស ដើម្បីធ្វើយ៉ាងណាអោយពួកគាត់ជួយបង្រៀន ឬក៏ជំរុញដល់កូនៗរបស់ពួកគាត់អោយខិតខំប្រឹងប្រែងរៀនសូត្រផងដែរ។

ក្រោយពីបានស្តាប់របាយកាណ៍របស់អាជ្ញាធរខេត្ត ក៏ដូចមន្ទីរអប់រំខេត្តរួចមក ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានកត់សម្គាល់ឃើញថា ស្ថានភាពអប់រំក្នុងខេត្តប៉ៃលិន បាននិងកំពុងប្រឈមនឹងការលំបាក ក្នុងការសម្របខ្លួនតាមបរិបទថ្មីនៃការ បង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក គឺការបង្រៀនពីចម្ងាយតាមបែបឌីជីថល ដោយសារកត្តាទីតាំងភូមិសាស្ត្រ តំបន់ខ្លះនៅដាច់ស្រយ៉ាល តាមបណ្តោយព្រំដែន កត្តាបច្ចេកទេសព័ត៌មានវិទ្យា កត្តាសិស្សានុសិស្សឆ្លងដែនទៅរៀននៅប្រទេសជិតខាង និងកត្តានៃការទំនាក់- ទំនងរវាងការិយាល័យអប់រំ យុវជន និងកីឡា  នាយកសាលា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សជាដើម។

គណៈកម្មការរដ្ឋសភា ក៏បានធ្វើការចែករំលែកបទពិសោធន៍ ដែលគណៈកម្មការទទួលបានពីការចុះបេសកកម្មកន្លងមកនៅតាមបណ្ដា ខេត្តផ្សេងៗ ពាក់ព័ន្ធក្នុងវិស័យអប់រំ ដោយបានលើកឡើងនូវចំនុចសំខាន់ៗដូចជា ១-ត្រូវរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ ប្រកបដោយភាពបត់បែន និងការច្នៃប្រឌិត ២-ត្រូវមានការរៀបចំចាត់ចែងចំណាយប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចំគោលដៅ ៣- ការចាប់ឱកាស ទាក់ទាញសិស្សដែលធ្លាប់តែឆ្លងទៅរៀននៅប្រទេសជិតខាង ឱ្យងាកមកទទួលការបណ្តុះបណ្តាលកម្មវិធីសិក្សាជាតិ នៅតាមសាលាក្នុងមូលដ្ឋាន និងទី៤-គឺការបង្កើនសាមគ្គីភាព ពង្រឹងការសហការ និងគាំទ្រពីគ្រប់មជ្ឈដ្ឋានក្នុងខេត្ត លើកិច្ចការលើក កម្ពស់គុណភាពអប់រំ។

ឯកឧត្ដមប្រធានគណៈកម្មការ ក៏បានសំណូមពរឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បន្ថែមការយកចិត្តទុកដាក់ តាមរយៈការចុះទៅមូលដ្ឋានផ្ទាល់ ក្តាប់ទិន្នន័យឱ្យបានជាប់ រៀបចំរបាយការណ៍ប្រកបដោយសុក្រិត្យភាព និងច្បាស់លាស់ ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ ដើម្បីរៀបចំដាក់ ចេញជាគោលការណ៍អនុវត្តដែលអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែងពិតប្រាកដ និងរួមគ្នាសម្រេចគោលដៅ ដើម្បីបម្រើប្រយោជន៍រួម សម្រាប់អនាគតយុវជននៃខេត្តប៉ៃលិនផ្ទាល់៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន