ឯកឧត្តម ឃួន ដាវិត ជួបប្រជុំជាមួយតំណាងក្រុមហ៊ុន TCV Engineering Co.,Ltd, និងក្រុមហ៊ុន Archetype (Cambodia) Ltd __ អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងរៀបចំកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីលទ្ធផលការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ដ្ឋបាលសាធារណៈ នាដើមខែតុលាខាងមុខ __ សុន្ទរកថាទាំងស្រុងរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី__ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញចូលរួមពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះនៅក្នុងទីក្រុងគូឡាឡាំពួ __ ឯកឧត្តម កែវ ពិសិដ្ឋ ដឹកនាំ គណៈប្រតិភូសភាវ័យក្មេងអាយប៉ារបស់សភាកម្ពុជា ចូលរួមកិច្ចពិភាក្សាតុមូល (YPA Roundtable Discussion: Youth in Action) នាមហាសន្និបាតអាយប៉ាកលើកទី៤៦ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច ជួបប្រជុំពិភាក្សាគ្នាអំពីការគ្រប់គ្រងថវិការបស់រដ្ឋសភាសម្រាប់ឆ្នាំ២០២១
គណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច ជួបប្រជុំពិភាក្សាគ្នាអំពីការគ្រប់គ្រងថវិការបស់រដ្ឋសភាសម្រាប់ឆ្នាំ២០២១
Prepaired By: NA1472 ​ Date: (9/14/2020 7:23:42 PM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធាន គណៈកម្មការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាដឹកនាំដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានជួបប្រជុំជាមួយ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហការី នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាគ្នាអំពីការគ្រប់គ្រងថវិការបស់រដ្ឋសភាសម្រាប់ឆ្នាំ២០២១។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះគឺធ្វើការពិនិត្យពិភាក្សាគ្នាលើការគ្រប់គ្រងថវិការបស់ រដ្ឋសភា សម្រាប់ឆ្នាំ២០២១ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានតម្រូវឲ្យមាន កាត់បន្ថយការចំណាយពាក់កណ្តាល ដូចបណ្តា ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាលដែរ នៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងពិភពលោកទាំងមូលកំពុង ជួបប្រទះវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងថា ការគ្រប់គ្រងថវិការបស់រដ្ឋសភា សម្រាប់ឆ្នាំ២០២១ គឺមានការខុសគ្នាពីឆ្នាំកន្លងទៅ។ រាជរដ្ឋាភិបាល បានធ្វើការណែនាំដល់ក្រសួងនិងស្ថាប័នរដ្ឋទាំងអស់ គឺត្រូវធ្វើការកាត់បន្ថយការចំណាយរបស់ខ្លួនឲ្យនៅត្រឹមពាក់កណ្តាល ធៀបនឹងឆ្នាំ កន្លងទៅ។ មូលហេតុដែលតម្រូវឲ្យមាន ការកាត់បន្ថយការចំណាយនេះ គឺដោយសារការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ បានធ្វើឲ្យ សេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់យ៉ាងខ្លាំង លើការប្រមូលចំណូលចូលថវិកាជាតិ ដូច្នេះរាជរដ្ឋាភិបាល ក៏បានធ្វើការកាត់បន្ថយថវិកា ចំណាយតាមបណ្តាក្រសួងស្ថាប័នរដ្ឋ នូវការចំណាយមួយចំនួនដែលមិនចាំបាច់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន