សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន រួមចំណុះជើងវត្តត្រពំាងព្រីង ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១០
សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន រួមចំណុះជើងវត្តត្រពំាងព្រីង ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១០
Prepaired By: NA1472 ​ Date: (9/12/2020 6:41:16 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ ជាពិសេសប្រជាពុទ្ធបរិស័ទចំណុះជើងវត្តត្រពំាងព្រីង ស្ថិតនៅឃុំត្រពំាងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីកាន់បិណ្ឌទី១០ ប្រកបដោយសទ្ធាជ្រះថ្លា និងស្និទ្ធស្នាលជាទីបំផុត។

ពិធីកាន់បិណ្ឌទី១០ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រារព្ធរៀបចំទៅតាមពិធីទំនៀមទម្លាប់សាសនា។ សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ ព្រមទាំងបាននាំយកនូវទេយ្យទានគ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ។

សម្តេចប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានឧទ្ទិសនូវកុសលផលបុណ្យក្នុងឱកាសនោះ ជូនទៅដល់ វិញ្ញានក្ខន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុ ជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ក្រោយពីពិធីសាសនាបានបញ្ចប់ ប្រជាពលរដ្ឋចំណុះជើងវត្តត្រពំាងព្រីង បាននាំយកនំអន្សម នំបត់ នំគម និងកសិផលជាច្រើន ដែល ទើបប្រមូលផលជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ជាការគោរពដឹងគុណចំពោះសម្តេចទំាងទ្វេបាន ចូលរួមចំណែករំដោះប្រទេសជាតិ សង្រ្គោះជីវិតពលរដ្ឋចេញពីក្តីស្លាប់ ក្នុងរបបប៉ុលពត ហើយបានបន្តលះបង់កម្លំាងកាយ ប្រាជ្ញា ស្មារតី នៅក្នុងការកសាង អភិវឌ្ឃន៍ប្រទេសជាតិរហូត មក ដោយមិនខ្លាចនឿយហត់នោះឡើយ។

បន្ទាប់មក សម្តេចប្រធានរដ្ឋសភា ក៏បានអញ្ជើញទៅពិនិត្យមើលការសាងសង់ឧបដ្ឋានសាលានៅវត្តមង្គលវ័ន ហៅវត្តស្ទឹងតូច នៅភូមិ ស្ទឹងតូច ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន