រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ នេះ__ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ បញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា__ រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា__ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប__ អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា ពិភាក្សាគ្នាពីការធ្វើឱ្យប្រសើរឡើងនូវតួនាទីអាយប៉ា ក្នុងការគាំទ្រសហគមន៍វប្បធម៌ សង្គម អាស៊ាន ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩
កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា ពិភាក្សាគ្នាពីការធ្វើឱ្យប្រសើរឡើងនូវតួនាទីអាយប៉ា ក្នុងការគាំទ្រសហគមន៍វប្បធម៌ សង្គម អាស៊ាន ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩
Prepaired By: NA1472 ​ Date: (9/9/2020 2:00:30 AM )

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូ គណៈកម្មាធិការសង្គមកិច្ចអាយប៉ាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអន្តរសភាអាស៊ាន អាយប៉ា នៃមហាសន្និបាតអន្តរ សភាអាស៊ាន លើកទី៤១ ដែលរដ្ឋសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ តាមរយៈប្រព័ន្ធវីដេអូ។

សមាសភាពគណៈប្រតិភូកម្ពុជាដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ក្រោមប្រធានបទ ស្ដីពីការធ្វើឱ្យប្រសើរឡើងនូវតួនាទីអាយប៉ា ក្នុងការ គាំទ្រសហគមន៍វប្បធម៌ សង្គម អាស៊ាន ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ នាពេលនេះរួមមាន លោកជំទាវ អ៊ុន សុគន្ធា សមាជិការដ្ឋសភា ឯកឧត្ដម អ៊ុក ដាមរី សមាជិករដ្ឋសភា ឯកឧត្ដម សាយ បូរិន សមាជិកព្រឹទ្ធសភា លោកជំទាវ ម៉ក់ វណ្ណស៊ីថា សមាជិការដ្ឋសភា ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន និងមន្ត្រីជំនាញមួយចំនួនទៀត។

លោកជំទាវ និន សាផុន បានផ្ដល់បទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំថា ជំងឺកូវីដ១៩ បានគំរាមគំហែងដល់ការរស់នៅប្រចាំថ្ងៃរបស់យើង មិនត្រឹមតែសុវត្ថិភាពសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់ទំលាប់របៀបរស់នៅ សេដ្ឋកិច្ច សង្គម និងគ្រប់ទិដ្ឋភាពទាំងអស់នៃ ជីវិតនៅទូទាំងពិភពលោក។

លោកជំទាវបន្តថា សម្រាប់ប្រទេសកម្ពុជា ស្ថានភាពកូវីដ១៩ មិនធ្ងន់ធ្ងរទេ ដោយសារមិនមានការឆ្លងក្នុងសហគមន៍នៅក្នុងប្រទេស នោះទេ។ ករណីឆ្លងបច្ចុប្បន្ន គឺត្រូវបាននាំចូលទាំងអស់ ហើយមានអត្រាមរណភាពសូន្យ។ កត្តានេះដោយសារប្រទេសកម្ពុជាបានដាក់ ចេញនូវវិធានការតឹងរឹងដើម្បីការពារ ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយបង្កើតជាសមរភូមិចំនួន៣ គឺទី១ ទប់ស្កាត់ការកើតឡើងនៃ ករណីដែលបាននាំចូលមកប្រទេសកម្ពុជា ទី២ ការការពារការចម្លងក្នុងសហគមន៍ និងទី៣ គឺផ្តល់ការព្យាបាលដល់អ្នកឆ្លង។

លោកជំទាវប្រធានគណៈប្រតិភូ បានមានប្រសាសន៍ទៀតថា  រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានដំណើរការបើកប្រាក់ឧបត្ថម្ភ ដើម្បី ឆ្លើយតបនឹងផលប៉ះពាល់សង្គមនៃជំងឺកូវីដ១៩ ដោយផ្តល់ការគាំទ្រដល់ប្រជាជនងាយរងគ្រោះ ដែលបានបាត់បង់ប្រាក់ចំណូលរបស់ ពួកគេ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងបរិបទសាកលភាវូបនីយកម្ម និងសមាហរណកម្មតំបន់ លោកជំទាវជឿជាក់ថា ការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការងើបឡើងវិញ នៃសេដ្ឋកិច្ចសង្គម បន្ទាប់ពីវិបត្តិរាតត្បាតមិនអាចត្រូវបានដោះស្រាយនៅក្នុងថ្នាក់ជាតិ ទេ គឺទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិស៊ីជម្រៅ និងពង្រីកស្មារតីនៃមនុស្សធម៌ និងសាមគ្គីភាព ដើម្បីប្រយុទ្ធប្រឆាំងនឹង សមរភូមិរួមនេះ។ ក្នុងន័យនេះ ប្រទេសកម្ពុជាអំពាវនាវឱ្យមានការសហប្រត្តិបត្តិការស្អិតរមួត និងឯកភាពគ្នា ទាំងនៅថ្នាក់តំបន់ និង ពិភពលោក។

លើសពីនេះទៅទៀត ខណៈពេលដែលពិភពលោក កំពុងរង់ចាំការរកឃើញវ៉ាក់សាំងនៃកូវីដ១៩ កម្ពុជាអំពាវនាវឱ្យមានការអនុម័តលើ វ៉ាក់សាំង ថាជាទំនិញសាធារណៈសកល ដែលប្រជាជនគ្រប់ទីកន្លែងអាចប្រើប្រាស់បាន ដូចដែល សម្ដេចអគ្គមហាសេនាបតីតេជោ​ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា “យើងសង្ឃឹមថានៅពេលដែលវ៉ាក់សាំង កូវីដ១៩ ត្រូវបានបង្ហាញ ថាមានប្រសិទ្ធិភាព វ៉ាក់សាំងនឹងត្រូវបានប្រើប្រាស់សម្រាប់មនុស្សជាតិ និងជាទំនិញទូទៅលើសកលលោកផងដែរ”។

ចំណែកនៅក្នុងបទអន្តរាគមន៍របស់ប្រតិភូសភាប្រទេសអាស៊ានផ្សេងៗទៀត សុទ្ធតែបានលើកឡើងពីផលប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម នៃប្រទេសរៀងៗខ្លួនដោយសារការរាតត្បាតនៃមេរោគកូវីដ១៩ និងបានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង និងគ្រប់ ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព ក្នុងចំណោមសមាជិកអាយប៉ា ដើម្បីជំនះរាល់បញ្ហាប្រឈម និងគាំទ្រដល់រដ្ឋជាសមាជិកអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចការពារសុវត្ថិភាពសង្គម និងសុខុមាលភាព ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ ធម្មជាតិ និងជំងឺរាតត្បាត រួមទាំងជំងឺកូវីដ១៩ផង លើប្រជាជនក្នុងតំបន់អាស៊ាន ជាពិសេសក្រុមងាយរងគ្រោះ តាមរយៈការផ្ដល់សេវា សង្គមឲ្យបានគ្រប់គ្រាន់ និងការការពារបុគ្គលិកជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមទាំងបុគ្គលិកសុខាភិបាល និងបុគ្គលិក សង្គម៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន