សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងក្រុមគ្រួសារអញ្ជើញប្រារព្ធពិធីកាន់បិណ្ឌទី៤ វត្តក្រពើហា នាក្រុងតាខ្មៅ ខេត្តកណ្តាល
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងក្រុមគ្រួសារអញ្ជើញប្រារព្ធពិធីកាន់បិណ្ឌទី៤ វត្តក្រពើហា នាក្រុងតាខ្មៅ ខេត្តកណ្តាល
Prepaired By: NA1472 ​ Date: (9/6/2020 7:26:51 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមប្រារព្ធពិធីកាន់បិណ្ឌទី៤ នៅវត្ត ប្រជុំនទី ហៅវត្តក្រពើហា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២០នេះ តាមគន្លងព្រះពុទ្ធសាសនា។

សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា បានរាប់បាត្រ ប្រគេនបង្ហាន់ និងទេយ្យទាន បច្ច័យ ចំពោះព្រះសង្ឃ និងបានឧទ្ទិស កុសលផលបុណ្យ ជូនដួងវិញ្ញាណក្ខន្ធ បុព្វការីជន ជីដូន ជីតា មាតាបិតា ញាតិ សន្តាន ឥស្សរជន វីរជន យុទ្ធជនអ្នកស្នេហាជាតិ ដែលបាន អនិច្ចធម្ម និងធ្វើមរណកាលទៅហើយ សូមបានប្រកបតែវិបុលសុខក្នុងឋានបរមលោកកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន