រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥ __ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា __ គណៈកម្មការទី២រដ្ឋសភាប្រជុំពិភាក្សាប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ __ វីដេអូ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ __ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការអប់រំនៃរដ្ឋសភាចុះស្វែងយល់ពីស្ថានភាពវិស័យអប់រំ និងការអនុវត្តវិធានការនានា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ១៩ នៅខេត្តព្រៃវែង
គណៈកម្មការអប់រំនៃរដ្ឋសភាចុះស្វែងយល់ពីស្ថានភាពវិស័យអប់រំ និងការអនុវត្តវិធានការនានា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ១៩ នៅខេត្តព្រៃវែង
Prepaired By: NA1472 ​ Date: (9/2/2020 8:26:29 PM )

គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ ដោយមានការចូលរួមពី ឯកឧត្តម ខៀវ ភារិទ្ធ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញចុះស្វែង- យល់ពីស្ថានភាពវិស័យអប់រំនៅខេត្តព្រៃវែង និងការអនុវត្តវិធានការនានាក្នុងបរិបទនៃជំងឺកូវីដ១៩ និងបានជួបប្រជុំជាមួយ ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តព្រៃវែង។

ឯកឧត្តម ហ៊ុន ម៉ានី បានជម្រាបជូនអាជ្ញាធរខេត្ត ពីគោលបំណងរបស់គណៈកម្មការ ដែលចុះមកស្វែងយល់ពីស្ថានភាពអប់រំក្នុង ក្របខណ្ឌខេត្ត និងសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋានផ្ទាល់ លើការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយក្រសួងស្ថាប័ន ជំនាញពាក់ព័ន្ធនឹងវិស័យអប់រំក្នុងបរិបទកូវីដ១៩ ក៏ដូចជាការស្តាប់នូវបញ្ហាប្រឈមនានា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ ដែលមាន ប្រសិទ្ធភាព និងទាន់ពេលវេលា។

ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានរាយការណ៍ជូនគណៈកម្មការរដ្ឋសភាពី ស្ថានភាពវិស័យអប់រំ និងការខិតប្រឹងប្រែងរបស់មន្ទីរ ក៏ដូចជាមន្ត្រីអប់រំទាំងអស់ក្នុងខេត្តព្រៃវែង ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការ អនុវត្តតាមចំណាត់ការរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់ការអប់រំ ដល់សិស្សានុសិស្សតាមគ្រប់ លទ្ធភាពនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩។ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ អ្វីដែលបានធ្វើនោះ នៅមិនទាន់អាចឆ្លើយតបបានទាំង- ស្រុងទៅនឹងតម្រូវការជាក់ស្តែងនៅឡើយ ដោយខេត្តនៅជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ដែលស្នើសុំគណៈកម្មការរដ្ឋសភាជួយ ធ្វើអន្តរាគមន៍ដោះស្រាយផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ធ្វើការកត់សម្គាល់ឃើញថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ គោលការណ៍ជាបន្តបន្ទាប់ ក្នុងការដោះស្រាយបញ្ហាប្រឈមលើវិស័យអប់រំ ក្នុងបរិការណ៍កូវីដ១៩។ ហើយក្នុងនាមជាសេនាធិការឲ្យ រដ្ឋសភា និងជាគណៈកម្មការទទួលបន្ទុកលើវិស័យអប់រំផ្ទាល់ គណៈកម្មការក៏បានជួបជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំក្រសួង និងបាន ចុះមកកាន់មូលដ្ឋានផ្ទាល់ ដើម្បីស្វែងយល់បន្ថែមពីសភាពការណ៍ជាក់ស្តែង លើវិស័យអប់រំជាបន្តបន្ទាប់។ គណៈកម្មការនឹងនៅបន្ត តាមដាន និងចូលរួមពិភាក្សាគ្នាជាមួយផ្នែកពាក់ព័ន្ធ ដើម្បីចូលរួមផ្តល់ជាធាតុចូលបន្ថែមក្នុងការដោះស្រាយនូវបញ្ហាទាំងឡាយ នៅក្នុង ដែនសមត្ថកិច្ចរបស់គណៈកម្មការ។

ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត មន្រ្តីអប់រំ លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធលើវិស័យអប់រំទាំងអស់ ដែលបានខិតខំអនុវត្តការងារ និងការសម្រេចបានសមិទ្ធផលនានាកន្លងមក។ ឯកឧត្ដមបានជម្រាបរដ្ឋបាលខេត្តបន្តថា គណៈកម្មការ នឹងជួយធ្វើអន្តរាគមន៍ទៅតាមនីតិវិធីរបស់រដ្ឋសភា ក្នុងការជំរុញឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ជួយដោះស្រាយនូវរាល់បញ្ហាប្រឈមដែល ខេត្តបានលើកឡើង។

សូមរំលឹកថា កាលពីខែសីហា ឆ្នាំ២០១៩ កន្លងមក ប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា ធ្លាប់បានចុះមកស្វែងយល់ពីស្ថានភាព នៃការអភិវឌ្ឍជារួមក្នុងខេត្តព្រៃវែង និងពិនិត្យ តាមដាននូវការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យទាំងបួន ដែលគណៈកម្មការទទួលបន្ទុក ម្ដងរួចមកហើយ ហើយនៅពេលនេះ គឺជាការចុះបេសកកម្មជុំទី២របស់គណៈកម្មការ ដើម្បីបំពេញ ការងារ ជាពិសេសក្នុងដំណាក់កាលវិបត្តិកូវីដ១៩៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន