រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥ __ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា __ គណៈកម្មការទី២រដ្ឋសភាប្រជុំពិភាក្សាប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ __ វីដេអូ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ __ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ ស្តីពីតួនាទីសភាទាក់ទងឥទ្ធិពលមេរោគកូវីដ១៩ លើការអនុវត្តន៍គោលដៅអភិវឌ្ឍដោយចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
សភាកម្ពុជាចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ ស្តីពីតួនាទីសភាទាក់ទងឥទ្ធិពលមេរោគកូវីដ១៩ លើការអនុវត្តន៍គោលដៅអភិវឌ្ឍដោយចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
Prepaired By: NA1472 ​ Date: (7/28/2020 8:21:45 PM )

ឯកឧត្តម សុខ សូកាន អនុប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ អនឡាញ (Video Conference) ស្តីពីតួនាទីសភា ទាក់ទងឥទ្ធិពលមេរោគកូវីដ១៩ លើការអនុវត្តន៍គោលដៅអភិវឌ្ឍដោយចីរភាពក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានសមាជិកសភាពីប្រទេសចំនួន២០ចូលរួម។

កិច្ចប្រជុំ(Video Conference)នេះ រៀបចំធ្វើឡើងនៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ដោយមានការអញ្ជើញ ចូលរួមពី លោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ឯកឧត្ដម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត  នៃព្រឹទ្ធសភា ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា និងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានសភា ផងដែរ។

ឯកឧត្តម សុខ សូកាន បានមានប្រសាសន៍ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បាននិងកំពុងបង្កើនឲ្យមានការព្រួយបារម្ភ និងភាព មិនប្រាកដប្រជាកាន់តែខ្លាំងឡើងៗ ក្នុងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ទាំងក្នុងតំបន់ និងសកលលោក។ ឯកឧត្តម សុខ សូកាន បានបន្ថែមថា ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានក្លាយជាបញ្ហារួមរបស់យើងទាំងអស់គ្នា ទោះបីជាប្រទេសនីមួយៗកំពុង ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ។ ឯកឧត្តមបានបន្ថែមថា ក្នុងបរិការណ៍នេះ ចាំបាច់ ត្រូវមានការឆ្លើយតបឲ្យទាន់ពេលវេលា និងកិច្ចខិតខំប្រឹងប្រែងរួម ក៏ដូចជាការសម្របសម្រួល ប្រកបដោយប្រសិទ្ធភាព ទាំងក្នុង ក្របខណ្ឌអាស៊ាន និងសកលលោក ដោយត្រូវប្រកាន់ខ្ជាប់នូវអភិក្រមដោះស្រាយមួយ ដែលមានបរិយាប័ន្ន និងភាពគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម សុខ សូកាន បានមានប្រសាសន៍បន្តថា ក្នុងន័យនេះ ក្របខណ្ឌអាស៊ាន គឺជាយន្តការដ៏សំខាន់ប្រកបដោយសក្តានុពល ដែលអនុញ្ញាតឲ្យយើងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលនេះ។ ឯកឧត្តមបានលើកឡើងដែរថា ជំងឺកូវីដ-១៩ បានធ្វើឲ្យមានផលប៉ះពាល់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក។ ជាមួយគ្នានេះវា ក៏មានផលប៉ះពាល់ធ្ងន់ធ្ងរ ទៅលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គមផងដែរ ដែលកត្តាទាំងអស់នេះ ទាមទារឲ្យ មានកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃជំងឺកូវីដ-១៩ នេះ។

ឯកឧត្តមមានប្រសាសន៍ទៀតថា ជារួម កិច្ចប្រជុំនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីការរួបរួមរបស់ អាស៊ានតាមរយៈសកម្មភាពរួមនៃការជួយគ្នាទៅវិញទៅមក ការលើកកម្ពស់ការឆ្លើយតបដោយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងប្រកប ដោយប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងជំងឺ និងការពង្រឹងភាពរឹងមាំរបស់តំបន់ ស្របពេលជាមួយនឹងការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការរិះរកកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅរបស់អាស៊ាន និងសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតប ដើម្បីកាត់បន្ថយនិងលុបបំបាត់ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

ឯកឧត្តម សុខ សូកាន បានបញ្ជាក់ថា សម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ តែងតែចូលរួម យ៉ាងសកម្ម ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩នេះ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន