សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ចុះចែកស្បៀងអាហារតាមខ្នងផ្ទះប្រជាពលរដ្ឋជួបប្រទះការខ្វះខាតចំនួន ១២៨០២គ្រួសារ
តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ចុះចែកស្បៀងអាហារតាមខ្នងផ្ទះប្រជាពលរដ្ឋជួបប្រទះការខ្វះខាតចំនួន ១២៨០២គ្រួសារ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/21/2020 9:09:18 PM )

លោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន បានដឹកនាំ សហការី ចុះចែកស្បៀងអាហារជូនគ្រួសារប្រជាពលរដ្ឋ ខ្វះខាតតាមខ្នងផ្ទះសរុបចំនួន១២៨០២គ្រួសារ ក្នុងនោះចំនួន ៤៩៥៨គ្រួសារ ស្ថិតនៅឃុំអូរអណ្តូង ឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ និងចំនួន ៧៨៤៤ គ្រួសារទៀត នៅសង្កាត់ប៉ៃលិន សង្កាត់បរយ៉ាខា សង្កាត់ទួលល្វា និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

សកម្មភាពចុះចែកស្បៀងអាហារតាមខ្នងផ្ទះ ប្រជាពលរដ្ឋនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយសម្រាល ការលំបាកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩ ដោយបានធ្វើឡើងជាហូរហែ ចាប់តាំងពីថ្ងៃទី ១១-១២-១៣ ថ្ងៃទី១៩-២០ និងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

ស្បៀងអាហារទាំងនេះ ជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន សាខាកាកបាទក្រហមកម្ពុជាខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានបន្តអំពាវនាវដល់គ្រួសារប្រជាពលរដ្ឋទាំងអស់ សូមបន្តប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ១៩ ដោយត្រូវបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អ កុំធ្វេសប្រហែស ត្រូវពាក់ម៉ាស់ ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាត ជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗ។ ក្នុងករណីមានការសង្ស័យថាមានអ្នកណាម្នាក់ ឬចំពោះ ខ្លួនឯងផ្ទាល់ សូមប្រញ៉ាប់ទូរស័ព្ទទៅកាន់លេខ១១៥ ឬមកកាន់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ឬរាយការណ៍មក អាជ្ញាធរភូមិ ឃុំ ដើម្បីបញ្ជូនបងប្អូនទៅពិនិត្យ និងព្យាបាលជំងឺ។ សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគគេមកក្រុមគ្រួសារ យើង កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន និងសូមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច។

សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ និងគ្រួសារងាយរងគ្រោះ ក្នុងដំណាក់កាល នៃជំងឺកូវីដ-១៩ និងដើម្បីរួមចំណែកបន្ថែមជាមួយរាជរដ្ឋាភិបាល លោកជំទាវតំណាងរាស្រ្ត រួមនឹងក្រុមការងារ ធ្វើការចុះចែកស្បៀង អាហារវិលជុំ ជូនដល់គ្រួសារប្រជាពលរដ្ឋខ្វះខាត និងគ្រួសារងាយរងគ្រោះ ដើម្បីជួយដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋនៅ ទូទាំងខេត្តប៉ៃលិន រហូតដល់ចប់វិបត្តិជំងឺកូវីដ-១៩ ផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន