សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតប្រទេសឡាវនៅកម្ពុជា
ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតប្រទេសឡាវនៅកម្ពុជា
Prepaired By: NA1472 ​ Date: (6/6/2020 8:50:01 PM )

ឯកឧត្តម ឡូយ សុផាត ជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ និងជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Amphay KINDAVONG ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នៅវិមាន រដ្ឋសភា។

ឯកឧត្តម Amphay KINDAVONG បានអបអរសាទរចំពោះ ឯកឧត្តម ឡូយ សុផាត ដែលត្រូវបានរដ្ឋសភាកម្ពុជាជ្រើសតាំងជាប្រធាន គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា- ឡាវ បន្តពី ឯកឧត្តម ជា វ៉ាន់ដេត ដែលបានទៅកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងការអរគុណដល់ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ដែលបានផ្តល់នូវអាហារូបករណ៍ ដល់និស្សិតឡាវមកសិក្សានៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ឡូយ សុផាត បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជាប្រពៃណីនៃប្រទេសកម្ពុជា និងឡាវ។ ឯកឧត្តមបានលើកឡើងថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើ គ្រប់វិស័យតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកជាបន្តបន្ទាប់។

ឯកឧត្តមប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា និងឡាវ បានអះអាងថា បានត្រៀមខ្លួនជានិច្ច ក្នុងការជួយជ្រោមជ្រែងដល់ការបំពេញ បេសកកម្មការទូតនៅកម្ពុជារបស់ឯកឧត្តម Amphay KINDAVONG ឱ្យទទួលបានជោគជ័យ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន