រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្ត្រមណ្ឌលខេត្តកំពត ជំរុញប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាការពារសុខភាព ដើម្បីជៀសផុតពីការឆ្លងជំងឺថ្មីកូវីដ១៩
តំណាងរាស្ត្រមណ្ឌលខេត្តកំពត ជំរុញប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាការពារសុខភាព ដើម្បីជៀសផុតពីការឆ្លងជំងឺថ្មីកូវីដ១៩
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/12/2020 7:18:41 PM )

ឯកឧត្តម ម៉ាត់ សេត តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងសហការីក្នុងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមសម្ព័ន្ធយុវជន មូស្លីមកម្ពុជា រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ជំរុញប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សា ការពារសុខភាព ដើម្បីជៀសផុតពីការឆ្លងជំងឺថ្មីកូវីដ១៩ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចាស់ជរា និងអ្នកមានជីវភាព ប្រឈមការខ្វះខាតតាមខ្នងផ្ទះមួយចំនួន ក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។

ឯកឧត្តម ម៉ាត់ សេត បានមានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋនៅទីនោះថា បច្ចុប្បន្ននេះស្ថានភាពជំងឺឆ្លងកូវីដ១៩ បាននិងកំពុង រីករាតត្បាតជាសកល ដែលធ្វើឲ្យមានអ្នកឆ្លងជាច្រើនសែននាក់ និងស្លាប់ដោយសារជម្ងឺនេះ មានរាប់ម៉ឺននាក់ពាសពេញពិភពលោក។ ក្នុងគោលដៅការពារបញ្ហាគ្រោះអាសន្ននេះ រាជរដ្ឋាភិបាលកម្ពុជាមិនបាននៅព្រងើយកន្តើយ ក្នុងការប្រយុទ្ធបង្ការ ទប់ស្កាត់ចំពោះជម្ងឺ ដ៏កាចសាហាវនេះឡើយ។ ជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់បទបញ្ជាដល់អាជ្ញាធរគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់ តាមដានស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងបានធ្វើការណែនាំ អំពាវនាវឱ្យប្រជាពលរដ្ឋថែទាំ ការពារសុខភាព កុំមានការធ្វេសប្រហែសឡើយ ពិសេសនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សូមកុំឱ្យពលរដ្ឋយើងមានការជួបជុំ ឬចូលរួមក្នុងកម្មវិធីផ្សេងៗ ដែលមានមនុស្សច្រើន ព្រោះមេរោគកូវីដ១៩នេះ ងាយឆ្លង និងអាចនាំឲ្យ មានការឆ្លងរីករាលដាលក្នុង សហគមន៍របស់យើង។

ឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋបន្ថែម បើពុំមានការចាំបាច់ទេ គួរគប្បីកុំធ្វើដំណើរចេញពីផ្ទះ ហើយត្រូវស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល ដែលមានចាក់សារជាសំឡេងផ្សព្វផ្សាយ តាមមេក្រូនៅក្នុងភូមិ ឃុំនាសព្វថ្ងៃនេះឱ្យបានយល់ដឹងទាំងអស់គ្នា អំពីវិធានការថែទាំ សុខភាពឱ្យបានល្អ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩នេះឲ្យមានប្រសិទ្ធភាព។

ឯកឧត្តម ម៉ាត់ សេត ក៏បានជម្រាបជូនប្រជាពលរដ្ឋទាំងអស់ សូមមានការជឿជាក់ ទុកចិត្ត លើចំណាត់ការដឹកនាំប្រកបដោយ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងនូវវីរុស កូវីដ១៩នេះ ដោយប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមអនុវត្តតាមវិធានការទាំងឡាយដែលបានដាក់ចេញ និងត្រូវប្រកាន់ខ្ជាប់អនាម័យខ្ពស់ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត ពិសេសត្រូវពាក់ម៉ាស ឬប្រើក្រមាការពារ លាងសម្អាតដៃដោយសាប៊ូឬទឹកអាកុលឲ្យបាន ញឹកញាប់ជាប្រចាំ ដើម្បីការពារនូវការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩ នេះមកលើខ្លួនយើង សង្គមគ្រួសារ និងសហគមន៍យើង។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាត់ សេត ក៏បាននាំយកអំណោយមនុស្សធម៌នៃប្រទេសសិង្ហបុរី (HARRIS ISMAIL) យកទៅចែកជូន ប្រជាពលរដ្ឋចាស់ជរា និងជីវភាពខ្វះខាតចំនួន៤០គ្រួសារ ដែលមានដូចជា អង្ករ ស្កសរ ទឹកសារ៉ូ ទឹកដោះគោខាប់ ទឹកដោះគោឆៅ ប្រេងឆា មី តែ ត្រីខកំប៉ុង និងតំណាប់ផ្លែល្មើផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន