ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥__ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ បិទបញ្ចប់និង ផ្ទេរតំណែងជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនី លើកទី២០ជូនព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំកម្រងឯកសារកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា​ __ គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសភាប្រើភាសាបារំាង តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការនីតិកម្មរដ្ឋសភា ផ្តើមសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
គណៈកម្មការនីតិកម្មរដ្ឋសភា ផ្តើមសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
Prepaired By: NA1472 ​ Date: (4/7/2020 7:17:01 PM )

គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានផ្តើមពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាព អាសន្ន នៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ក្រោយពីគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់នេះ អោយគណៈកម្មការពិនិត្យ សិក្សានោះ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា បានលើកឡើងថា សេចក្តីព្រាង ច្បាប់នេះ បានតាក់តែងឡើង ស្របគ្នានឹងមាត្រា ២២ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងថា នៅពេលប្រជាជាតិប្រឈមមុខគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិក្នុងភាពអាសន្ន។

សេចក្តីព្រាងច្បាប់នេះ មាន ៥ជំពូក និង១១មាត្រា ហើយច្បាប់នេះធ្វើឡើងក្នុងគោលបំណងកំណត់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌ នៃការប្រកាសដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងផ្តល់ជា មូលដ្ឋានគតិយុត្ត ដើម្បីឆ្លើយតប ទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។ ជាពិសេសក្នុងស្ថានភាពរីករាលដាលជំងឺ កូវីដ១៩ ដែលជាវិបត្តិសកលកាន់តែច្រើនឡើងក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ ផង។

ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា បានស្នើដល់សមាជិកគណៈកម្មការ ពិនិត្យ និងសិក្សា ទៅលើសេចក្តីព្រាងច្បាប់នេះ ឲ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមសម្រាប់ការជួបជជែកពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល នា ពេលខាងមុខនេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន