ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥__ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ បិទបញ្ចប់និង ផ្ទេរតំណែងជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនី លើកទី២០ជូនព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំកម្រងឯកសារកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា​ __ គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសភាប្រើភាសាបារំាង តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបានបោះឆ្នោតគំាទ្រលើការតែងតំាង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល
រដ្ឋសភាបានបោះឆ្នោតគំាទ្រលើការតែងតំាង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល
Prepaired By: NA1472 ​ Date: (3/29/2020 7:19:54 PM )

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានបោះឆ្នោតគំាទ្រជាឯកច្ឆន្ទលើការតែងតំាង និង កែសម្រួលសមាសភាពរាជរដ្ឋាភិបាល តាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

សម័យប្រជុំរដ្ឋសភា ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបោះឆ្នោតតែងតំាង ទេសរដ្ឋមន្រ្តី  មាន៖

១-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី

២-ឯកឧត្តម ហ៊ឹម ឆែម ជាទេសរដ្ឋមន្រ្តី (ទទួលបន្ទុកបេសកកម្មពិសេស)

៣-ឯកឧត្តម អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្រ្តី (ទទួលបន្ទុកបេសកកម្មពិសេស)

៤-ឯកឧត្តម ត្រំា អ៊ីវតឹក ជាទេសរដ្ឋមន្រ្តី (ទទួលបន្ទុកបេសកកម្មពិសេស)

៥-ឯកឧត្តម ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្រ្តី (ទទួលបន្ទុកបេសកកម្មពិសេស)

ចំណែកការកែសម្រួល និងតែងតំាងសមាសភាពរដ្ឋមន្រ្តី មាន៖

១-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

២-ឯកឧត្តម កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌

៣-ឯកឧត្តម ជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

៤-ឯកឧត្តម ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា

៥-ឯកឧត្តម ព្រុំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ

ក្នុងសម័យប្រជុំរដ្ឋសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ការកែសម្រួលសមភាពរាជរដ្ឋាភិបាល នាពេលនេះ តម្រូវតាមការចំាបាច់ដើម្បីអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន