សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភានឹងកោះប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ម្ដងទៀត ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល
រដ្ឋសភានឹងកោះប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ម្ដងទៀត ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល
Prepaired By: NA1472 ​ Date: (3/26/2020 8:17:27 PM )

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំក្រោមអធិបតី- ភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦ ម្ដងទៀត នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល។

នៅក្នុងអង្គប្រជុំនាព្រឹកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានលើកយករបៀបវារៈចំនួន៤ មកធ្វើការពិភាក្សា និងអនុម័ត ដែលមាន ដូចជា ៖

១-អង្គប្រជុំបានអនុម័តយល់ព្រម លើសំណើសុំកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិនិត្យ និងបោះឆ្នោតទុកចិត្តលើការ កែសម្រួលសមាសភាពរាជរដ្ឋាភិបាល។

២-អង្គប្រជុំបានអនុម័តយល់ព្រម សំណើសុំបោះឆ្នោតឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិ- បាល ហើយដាក់ជូនរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។

៣-អង្គប្រជុំបានអនុម័តសមាសភាពលេខាធិការ ចំនួន៣រូប សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ មាន៖ ឯកឧត្តម ឈឹម ម៉ា លោកជំទាវ គឹម សុវណ្ណា និង ឯកឧត្តម លី ឆេង

៤- អង្គប្រជុំបានអនុម័តកាលបរិច្ឆេទ បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទី ដោយមានរបៀបវារៈ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន