សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមគ្រូពេទ្យជំនាញមកបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណវិមានរដ្ឋសភា
ក្រុមគ្រូពេទ្យជំនាញមកបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណវិមានរដ្ឋសភា
Prepaired By: NA1472 ​ Date: (3/25/2020 6:50:00 PM )

ជាវិធានការមួយ ក្នុងចំណោមវិធានការផ្សេងៗទៀត ក្នុងការការពារការឆ្លងរាលដាលនៃមេរោគកូវីត១៩ ក្រុមគ្រូពេទ្យជំនាញនៃក្រសួង សុខាភិបាល បានចុះមកបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងបរិវេណវិមានរដ្ឋសភា នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។

ការចុះបាញ់ថ្នាំសម្លាប់មេរោគរបស់ក្រុមគ្រូពេទ្យជំនាញ នៅវិមានរដ្ឋសភាពេលនេះ គឺដើម្បីការពារសុខសុវត្ថិភាព ពីការឆ្លងមេរោគ កូវីត១៩ ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាភ្ញៀវដែលមាន ភារកិច្ចចាំបាច់បំផុត ត្រូវអញ្ជើញមកកាន់វិមានរដ្ឋសភាជាដើម។

ក្រៅពីការបាញ់ថ្នាំសម្លាប់មេរោគនេះ ស្ថាប័នរដ្ឋសភា ក៏បានចាត់វិធានការផ្សេងៗមួយចំនួនទៀតសម្រាប់ការការពារការឆ្លងរាលដាលនៃ មេរោគកូវីត១៩ នេះដែរ ដូចជា ការប្រើឧបករណ៍វាស់កម្ដៅសម្រាប់អ្នកចូលក្នុងវិមានរដ្ឋសភានៅគ្រប់ច្រកចូលទាំងអស់។ ផ្ដល់ទឹកលាង សម្លាប់មេរោគ ទុកជូនលាងសម្អាតដៃនៅគ្រប់ច្រកចូល និងតាមទីតាំងជាច្រើនទៀត ក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ផ្ដល់សាប៊ូទុក សម្រាប់លាងដៃនៅគ្រប់ទីតាំងបន្ទប់ទឹក។ ការចរាចរណ៍ឯកសារផ្សេងៗ គឺធ្វើឡើងតាមរយៈ Online និងណែនាំមន្ត្រីត្រូវការពារសុខភាព ទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន