សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទទួលការបណ្តុះបណ្តាលវគ្គ “មូលដ្ឋានគ្រឹះអធិការកិច្ច”
មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទទួលការបណ្តុះបណ្តាលវគ្គ “មូលដ្ឋានគ្រឹះអធិការកិច្ច”
Prepaired By: NA1472 ​ Date: (3/11/2020 8:48:00 PM )

វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះអធិការកិច្ច” បានដំណើរការបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍពង្រឹង និងបង្កើនសមត្ថភាពមន្ត្រីចំនួន ៧៣រូប មកពីអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា អស់រយៈពេលបីថ្ងៃកន្លងមក និងបាន ប្រារព្ធពិធីបិទ ក្រោមអធិបតីភាពរបស់ ឯកឧត្តម គាំម កុសល អគ្គលេខាធិការរងរដ្ឋសភា នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

ឯកឧត្តម ចាន់ ស៊ីណូ អគ្គាធិការនៃអគ្គាធិការដ្ឋាន បានមានប្រសាសន៍លើកឡើងពីវគ្គបណ្តុះបណ្តាលដែលបានដំណើរការបណ្តុះ- បណ្តាលអស់រយៈពេលបីថ្ងៃកន្លងមក ដោយមាន ឯកឧត្តម ជាម ស៊ីថុល ជាគ្រូឧទ្ទេសនាមមានបទពិសោធន៍មកពីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានធ្វើការចែករំលែកបទពិសោធន៍និងចំណេះដឹងជូនដល់មន្ត្រីអគ្គាធិការដ្ឋាន និងមន្ត្រីសវនកម្ម ផ្ទៃក្នុងទាំងអស់ ដែលបានចូលរួម បានយល់ដឹងពីភារកិច្ច និងសិទ្ធិអំណាចរបស់ស្ថាប័នទាក់ទងនឹងការដោះស្រាយបណ្តឹងតវ៉ា និងការ ទប់ស្កាត់ប្រឆាំងនឹងអំពើពុករលួយជាដើម។

ថ្លែងក្នុងពិធីបិទ ឯកឧត្តម គាំម កុសល បានប្រសាសន៍អរគុណចំពោះគ្រូឧទ្ទេសនាមមកពីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានធ្វើការចែករំលែកបទពិសោធន៍ និងចំណេះដឹងជូនដល់មន្ត្រីអគ្គាធិការដ្ឋាន និងមន្ត្រីសវនកម្មផ្ទៃក្នុង នៃអគ្គ- លេខាធិការដ្ឋានរដ្ឋសភា អោយទទួលបាននូវចំណេះដឹងកាន់តែទូលំទូលាយថែមទៀត។

ឯកឧត្តមអគ្គលេខាធិការរងសង្ឃឹមថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ សិក្ខាកាមទាំងអស់នឹងយកចំណេះជំនាញដែលទទួល បាន ទៅអនុវត្តក្នុងការងារជាក់ស្តែង ក្នុងការបម្រើស្ថាប័ននីតិប្បញ្ញត្តិអោយមានប្រសិទ្ធភាពខ្ពស់។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន