គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ សៅ ទី ហេងសំរិន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន
លោកជំទាវ សៅ ទី ហេងសំរិន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន
Prepaired By: NA1472 ​ Date: (1/26/2020 5:24:54 PM )

លោកជំទាវ សៅ ទី ហេង សំរិន ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា- ណាចក្រកម្ពុជា ផ្តល់គោរមងារជា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិនសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញយកព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ប្រគល់ជូន សម្តេចធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅគេហដ្ឋានរបស់សម្តេច។

នៅក្នុងព្រះរាជក្រឹត្យដែល ព្រះមហាក្សត្របានឡាយព្រះហស្ថលេខា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ទ្រង់បានបញ្ជាក់ថា សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានគាំទ្រតស៊ូក្នុងការរំដោះប្រទេសជាតិដោយស្វាមីភ័ក្ដិ តាំងពីដើមរហូតមក ក្នុងការដឹកនាំយ៉ាង អង់អាចក្លាហាន ជាអ្នកស្នេហាជាតិ ការពារជាតិ និងសាសនា និងគាំពារយ៉ាងខ្ជាប់ខ្ជួនឥតល្អៀង តាមមាគ៌ានយោបាយបង្រួបបង្រួម ជាតិ ផ្សះផ្សាជាតិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ "ព្រះករុណា ព្រះបរមរតនកោដ្ឋ" ដើម្បីជាតិ មាតុភូមិកម្ពុជា។

សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រសូត្រនៅឆ្នាំ១៩៣៨នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អតីត ខេត្តកំពង់ចាម។ សម្តេចបានរៀបអាពាហ៍ពិពាហ៍ជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅក្នុងខែមីនាឆ្នាំ១៩៥៧។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ បានមានព្រះរាជចំណារបន្តថា សម្តេច​ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានដឹកនាំ កសាង និងគោរពព្រះពុទ្ធសាសនាឲ្យមានការអភិវឌ្ឍរីកចម្រើន នៅទូទាំងព្រះរាជាណា- ចក្រកម្ពុជា។

ក្នុងព្រះរាជក្រឹត្យ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានលើកឡើងបន្ថែមថា សម្តេចធម្មវិសុទ្ធវង្សា បានបរិច្ចាគកម្លាំងកាយចិត្ត និងទ្រព្យ ធនប្រកបដោយសទ្ធាជ្រះថ្លាបរិសុទ្ធដ៏ខ្ពង់ខ្ពស់បំផុត ជូនសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រ គ្មានទីពំនឹងទាំងឡាយ ប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌ ដ៏ឧត្តុង្គឧត្តមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានប្រកាន់ខ្ជាប់ ក្នុងសេចក្តីបរិសុទ្ធដ៏វិសេសវិសាលក្នុងព្រះធម៌បូជាចំពោះព្រះពុទ្ធសាសនា។

ថ្នាក់ដឹកនាំរដ្ឋសភា សមាជិក សមាជិការដ្ឋសភា និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងតាមក្រសួងស្ថាប័ន ព្រមទាំង ប្រជាពលរដ្ឋទូទៅ បានចូលរួមអបអរសាទរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ជាបន្តបន្ទាប់ នៅក្នុងឱកាសដែល ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ត្រាស់បង្គាប់ ផ្តល់គោរមងារ លោកជំទាវ ជា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន