សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផល នៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អនុគណៈកម្មការទី៣ នៃASEP11 ប្រជុំពិនិត្យឯកសារ និងផែនការគម្រោងចំណាយរបស់ខ្លួន
អនុគណៈកម្មការទី៣ នៃASEP11 ប្រជុំពិនិត្យឯកសារ និងផែនការគម្រោងចំណាយរបស់ខ្លួន
Prepaired By: NA1472 ​ Date: (1/23/2020 10:40:19 PM )

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការទី៣ ទទួលបន្ទុក ឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច នៃគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) បានដឹកនាំកិច្ចប្រជុំពិនិត្យ ឯកសារផែនការគម្រោងចំណាយរបស់អនុគណៈកម្មការទី៣ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) ដែល សភាកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យទទួលបានជោគជ័យ គណៈកម្មការរៀបចំនៃកិច្ចប្រជុំ ASEP លើកទី១១ បានរៀបចំបង្កើតអនុគណៈកម្មការ ឲ្យទទួលបន្ទុករៀបចំការងារទៅតាមផ្នែកផ្សេងៗគ្នា។ អនុគណៈកម្មការនីមួយៗ ត្រូវប្រជុំរៀបចំការងាររបស់ខ្លួនទៅតាមផែនការ និង សេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំ។ ដោយឡែកសម្រាប់អនុគណៈកម្មការទី៣ ទទួលបន្ទុកឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច នៃគណៈ- កម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នៅពេលនេះ គឺដើម្បីពិនិត្យមើលឯកសារផែនការគម្រោង ចំណាយរបស់អនុគណៈកម្មការ នៃផ្នែកនីមួយៗ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។

លោកជំទាវ និន សាផុន បានមានប្រសាសន៍បន្តថា កិច្ចប្រជុំ (ASEP11) នេះ មានគោលបំណងជំរុញទំនាក់ទំនង ការផ្លាស់ប្តូរ បទពិសោធន៍ ការទូតអន្តរជាតិសភា ដើម្បីលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក ក្នុងចំណោមប្រជាជន និងបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី និងអឺរ៉ុប។

បន្ទាប់ពីក្រុមការងារទទួលបន្ទុកផ្នែកនីមួយៗ ធ្វើសេចក្តីរាយការណ៍អំពីផែនការលើគម្រោងចំណាយ ផ្នែកពិធីការ បដិសណ្ឋារកិច្ច ដឹកជញ្ជូន និងផ្នែកផ្សេងៗមួយចំនួនទៀតដែលពាក់ព័ន្ធរួចមក លោកជំទាវ និន សាផុន បានថ្លែងអំណរគុណចំពោះការខិតខំរបស់ ផ្នែកនីមួយៗ និងបានផ្ដល់អនុសាសន៍ឲ្យក្រុមការងារគ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់បន្តធ្វើកិច្ចសហការគ្នាឲ្យបានជាប្រចាំ និងកាន់តែ ប្រសើរថែមទៀត ដើម្បីឲ្យការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ របស់សភាកម្ពុជានាពេលខាងមុខ ដំណើរការទៅដោយរលូន ទទួលបានជោគជ័យ និងជាការលើកកម្ពស់កិត្យានុភាពសភាកម្ពុជា និងប្រទេសជាតិទំាងមូលនៅលើឆាក អន្តរជាតិ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន