គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសវនាការជាមួយអនុប្រធានរដ្ឋសភាវៀតណាម នៅក្នុងប្រទេសអូស្រ្តាលី
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសវនាការជាមួយអនុប្រធានរដ្ឋសភាវៀតណាម នៅក្នុងប្រទេសអូស្រ្តាលី
Prepaired By: NA1472 ​ Date: (1/14/2020 10:44:55 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឆ្លៀតពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី២៨ នៅប្រទេសអូស្ត្រាលី បានទទួលជួបសវនាការជាមួយ លោកជំទាវ តុង ធីហ្វុង អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភាអូស្រ្តាលី។

ក្នុងជំនួបនេះ លោកជំទាវអនុប្រធានរដ្ឋសភាវៀតណាម បានគោរពអញ្ជើញសម្តេចប្រធាន ទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ មួយចំនួនដែលសភាវៀតណាម រៀបចំធ្វើនៅក្នុងឆ្នាំ២០២០នេះ មានកិច្ចប្រជុំសមាជិកសភាស្រ្តីវៀតណាម និងកម្ពុជា មហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤១ និងកិច្ចប្រជុំទល់មុខអាស៊ានអាយប៉ា។

តាមរយៈ សម្តេចប្រធាន លោកជំទាវ តុង ធីហ្វុង ក៏បានអញ្ជើញសមាជិសភាកម្ពុជា ចូលរួមកិច្ចប្រជុំមួយចំនួនទៀត នៅក្នុងឆ្នាំ២០២០ នោះដែរ មានកិច្ចប្រជុំស្តីពី វប្បធម៌ និងអប់រំ សេដ្ឋកិច្ចជាដើម។ លោកជំទាវ អនុប្រធានរដ្ឋសភាវៀតណាម បានកើតសរសើរចំពោះ ការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក(APPF) របស់សភាកម្ពុជាកាលពីឆ្នាំ២០១៩ មានលក្ខណៈ ល្អណាស់ គឺល្អទំាងខ្លឹមសារ និងការរៀបចំកិច្ចប្រជុំ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើររបស់ភាគីវៀតណាម ដោយបានប្រគល់ភារកិច្ចជូនក្រុមការងារដើម្បី ធ្វើការទំនាក់ទំនងជាមួយភាគីវៀតណាមបន្ត។ សម្តេចបានសម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់ ដែលមកដល់ពេលនេះ ឈានជិតដល់ទំហំទឹកប្រាក់ ៥ពាន់លានដុល្លារនោះ ហើយ។ ចំពោះកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរវិញ មានលក្ខណៈល្អប្រសើរណាស់។ សភាកម្ពុជា និងវៀតណាម បានគំាទ្រ គ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ដូចជាការចូលរួមកិច្ចប្រជុំAPPF ក្នុងប្រទេសអូស្រ្តាលីនេះជាដើម ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន