សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ និន សាផុន ជំរុញឲ្យអាជ្ញាធរខេត្តរតនគិរី ខិតខំបម្រើប្រជាពលរដ្ឋឲ្យកាន់តែសកម្មទ្វេឡើង
លោកជំទាវ និន សាផុន ជំរុញឲ្យអាជ្ញាធរខេត្តរតនគិរី ខិតខំបម្រើប្រជាពលរដ្ឋឲ្យកាន់តែសកម្មទ្វេឡើង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/13/2020 11:06:13 PM )

នៅក្នុងឱកាសដឹកនាំគណៈប្រតិភូគណៈកម្មការ ចុះបំពេញបេសកកម្មនៅខេត្តរតនគិរី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានជំរុញឲ្យរដ្ឋបាលខេត្តរតនគិរី ត្រូវខិតខំបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែសកម្ម ទ្វេឡើង ដើម្បីឆ្លើយតបចំពោះការផ្ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល។

លោកជំទាវ និន សាផុន បានមានប្រសាសន៍បែបនេះ នៅក្នុងពេលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាប្រធានមន្ទីរពាក់ព័ន្ធជុំវិញ ខេត្ត នៅឯសាលាខេត្តរតនគិរី។

លោកជំទាវប្រធានគណៈប្រតិភូ បានមានប្រសាសន៍បន្តថា ការចុះបំពេញបេសកកម្មរបស់គណៈកម្មការនៅខេត្តរតនគិរីនាពេលនេះ គឺដើម្បីស្វែងយល់ពីវិស័យការងារដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណៈកម្មការទី៩នៃរដ្ឋសភា ពិសេសចង់ដឹងថា ការអនុវត្ត ការងាររបស់មន្ទីរពាក់ព័ន្ធមានជួបប្រទះបញ្ហាប្រឈមអ្វីខ្លះ ដើម្បីរួមគ្នារកមធ្យោបាយដោះស្រាយឲ្យបានទាន់ពេលវេលា។

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ផ្អែកតាមយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តបានខិតខំពុះពារជំនះបាននូវបញ្ហាប្រឈមធំៗជាច្រើន ក្នុងឆ្នាំកន្លងមក ដែលធ្វើឲ្យខេត្តរតនគិរីបាន បោះជំហានទៅមុខយ៉ាងក្លៀវក្លា និងរឹងមាំជាមួយនឹងសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ។

ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីទាំងមូល ទទួល បានផលពីការអភិវឌ្ឍ មានជីវភាពធូរធាររស់នៅក្នុងសុខសន្តិភាព។

ឯកឧត្តមអភិបាល បានបញ្ជាក់ថា បច្ចុប្បន្នខេត្តរតនគិរីបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរណ៍ និងអ្នកវិនិយោគជាដើម។ ខេត្តនេះមានសក្តានុពលធម្មជាតិ ជាច្រើនដូចជា មានតំបន់ចំនួន៥កន្លែង ដែលអាចផលិតថាមពលវារីអគ្គិសនីបានពី ១១មេហ្គាវ៉ាត់ ទៅ ៣៧៥មេហ្គាវ៉ាត់។ ខេត្តរតនគិរី ក៏មានធនធានរ៉ែក្រោមដី ជាច្រើនប្រភេទផងដែរ ដូចជាធ្យូងថ្ម រ៉ែមាស រ៉ែដែក ទង់ដែង សំណរ ស័ង្កសី និងរ៉ែត្បូងថ្មជាដើម រួមជាមួយ នឹងភាពសម្បូរបែប នៃរមណីយដ្ឋានទេសចរណ៍ ទាំងធម្មជាតិ និងប្រវត្តិសាស្រ្ត គឺបានទាក់ទាញវិនិយោគិនជាតិ និងបរទេសជាច្រើន ក្រុមហ៊ុន ឲ្យចូលមកដាក់ទុនវិនិយោគនៅក្នុងខេត្តនេះ។

ឯកឧត្តមក៏បានជម្រាបជូនពីសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម និងការរក្សាសុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋបានល្អ ប្រសើរនៅទូទាំងខេត្ត ដោយអាជ្ញាធរខេត្តបានខិតខំពង្រឹងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព បង្ក្រាប និងទប់ស្កាត់ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ព្រមទាំងបានធ្វើការផ្សព្វផ្សាយច្បាប់ និងជំរុញការអនុវត្តច្បាប់នានាជាប្រចាំ។

ឯកឧត្តម ថង សាវុន និងមន្ទីរពាក់ព័ន្ធក៏បានជម្រាបជូនគណៈកម្មការរដ្ឋសភា ពីបញ្ហាប្រឈមមួយចំនួន និងស្នើសុំឲ្យជួយធ្វើអន្តរាគមន៍ ដោះស្រាយផងដែរ ពិសេសគឺការខ្វះមន្រ្តីជំនាញបំពេញការងារ ខ្វះថវិកា និងសម្ភារៈការិយាល័យជាដើម។

ក្រោយពីបានស្តាប់របាយការណ៍របស់អាជ្ញាធរខេត្តរួចមក លោកជំទាវ និន សាផុន បានថ្លែងកោតសរសើរ ចំពោះរដ្ឋបាលខេត្តរតនគិរី ដែលបានខិតខំរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារ និងថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់ការផ្តល់សេវាសាធារណៈជូនពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោកជំទាវប្រធាន ក៏បានលើកទឹកចិត្តចំពោះអាជ្ញាធរខេត្ត និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជុំវិញខេត្ត ត្រូវបន្តខិតខំបំពេញ ភារកិច្ចរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពទ្វេឡើងទៀត។

ចំពោះសំណូមពរផ្សេងៗរបស់អាជ្ញាធរខេត្ត លោកជំទាវសន្យាថា នឹងធ្វើរបាយការណ៍ជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធជួយដោះស្រាយ។ បន្ទាប់មកគណៈប្រតិភូក៏បានចុះទៅពិនិត្យស្ថានីយវារី អគ្គិសនីអូរជុំ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រជាជនជប៉ុន ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន