សេចក្តីជូនដំណឹង ស្តីពី សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា លើកទី១៦ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផល នៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ
Prepaired By: NA1472 ​ Date: (1/13/2020 6:06:53 PM )

កំឡុងពេលដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ក្នុងប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូនី ស្មីត  (Tony Smith) ប្រធានរដ្ឋសភាអូស្រ្តាលី និងជាប្រធានAPPF លើកទី២៨ នៅវិមានរដ្ឋសភាអូស្រ្តាលី ដើម្បីពង្រឹង កិច្ចសហប្រតិការសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។

ឯកឧត្តមប្រធានរដ្ឋសភាអូស្រ្តាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានដឹកនាំគណៈប្រតិភូ សភាកម្ពុជាមកចូលរួមកិច្ចប្រជុំAPPF ក្នុងប្រទេសអូស្រ្តាលី នាពេលនេះ។ អូស្រ្តាលីបានសិក្សា និងដកស្រង់ពិសោធន៍ជាច្រើនពីសភា កម្ពុជា ដែលរៀបចំកិច្ចប្រជុំAPPF លើកទី២៧ កាលពីឆ្នាំ២០១៩ មុនសភាអូស្រ្តាលី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងពីសារៈសំខាន់របស់សភាអូស្រ្តាលីនៅក្នុងវេទិកាអន្តរសភាក្នុងតំបន់ និងសកល លោក។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការៀបចំកិច្ចប្រជុំ APPF លើកទី២៨នេះ ប្របកដោយខ្លឹមសារបង្ហាញ សារៈសំខាន់ពីកិច្ចសហប្រតិបត្តិការល្អនូវសមាជិកAPPF ដើម្បីវិបុលភាពរបស់ប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានរួមវិភាគទានយ៉ាងធំធេង ក្នុងដំណាក់កាល ស្វែងរកសន្តិភាព  និងក៏ដូចជាការអភិវឌ្ឍនៅកម្ពុជា។ បច្ចុប្បន្នអូស្រ្តាលីជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជាស្ទើរគ្រប់វិស័យ។

ឆ្លៀតឱកាសនេះ សម្តេចបានស្នើសភា និងរដ្ឋាភិបាលអូស្ត្រាលី បន្តគាំទ្រកម្ពុជាជាបន្តទៀត ជាពិសេសជួយជម្រុញវិនិយោគ និង ទេសចរណ៍ពីអូស្ត្រាលីទៅកម្ពុជា និងជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា និងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា មកសិក្សានៅអូស្រ្តាលី ពីព្រោះការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ ត្រូវការធនធានមនុស្សជាចាំបាច់។

សម្តេចអគ្គមហាពញាចក្រី បានគោរពអញ្ជើញ ឯកឧត្តម តូនី ស្មីត មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅកម្ពុជា និងចូលរួម កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អ៊ឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២០ខាងមុខនេះ។

ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី បានទទួលយកសំណើ និងការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។ ឯកឧត្តម មាន ក្តីរីករាយចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់។

សូមជម្រាបថា នៅក្នុងកំឡុងពេលចូលរួមកិច្ចប្រជុំ APPF នាទីក្រុងកុងបេរ៉ានេះ សម្តេចប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារ ផ្លូវការ និងក្រៅផ្លូវការ ជាមួយប្រតិភូសភា ដែលជាសមាជិក APPF និងអន្តរសភាអាស៊ាន មួយចំនួនទៀតផងដែរ ក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា និងបណ្តាប្រទេសជាមិត្ត ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន