គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ចុះបំពេញបេសកកម្មការងារនៅខេត្តព្រៃវែង__ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជូន សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន__ លិខិតជូនពរ និងអបអរសាទរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា ជាទីគោរពដ៏ខ្ពង់ខ្ពស់__ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង អំពាវនាវអោយប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព ដើម្បីការអភិវឌ្ឍប្រទេសជាតិ__ សូមគោរពជូនពរ និងអបអរសាទរ សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន សម្តេច ធម្មវិសុទ្ធវង្សាជាទីគោរពដ៏ខ្ពង់ខ្ពស់__ លោកជំទាវ សៅ ទី ហេងសំរិន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កុមារជាអ្នកបន្តវេនប្រកបដោយសក្តានុពល កម្ពុជាបានយកចិត្តទុកដាក់អប់រំកុមារ តំាងពីឆ្នាំ១៩៧៩មក__ អនុគណៈកម្មការទី៣ នៃASEP11 ប្រជុំពិនិត្យឯកសារ និងផែនការគម្រោងចំណាយរបស់ខ្លួន ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយក្នុងកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ APPF នៅអូស្រ្តាលី
ឯកឧត្តម ឈាង វុន ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយក្នុងកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ APPF នៅអូស្រ្តាលី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/13/2020 5:19:31 PM )

ឯកឧត្តម ឈាង វុន សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយ និងសន្តិសុខ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៨ នាវិមានរដ្ឋសភាអូស្រ្តាលី នាទីក្រុងកង់បេរ៉ា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ។

សភាអូស្រ្តាលីកំពុងរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ
APPF លើកទី២៨ ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់» ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសភា ក្នុងការដោះស្រាយបញ្ហារួម ក្នុងវិស័យសន្តិសុខ នយោបាយ បរិស្ថាន សេដ្ឋកិច្ច ជាដើម។ កិច្ចប្រជុំគណៈកម្មាធិការសន្តិសុខ បានពិភាក្សា ផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងសេចក្តី សម្រេចចំនួន៤ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសភា ក្នុងការកសាងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍដោយសមភាព និរន្តរភាព។ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងភាពជ្រុលនិយមនៅក្នុងតំបន់ ជាដើម។

ប្រតិភូសភាកម្ពុជាបានលើកឡើងថា វិស័យការទូត និងភាពជាដៃគូសភា កាន់តែមានភាពពាក់ព័ន្ធនៅក្នុងការរៀបចំកិច្ចសន្ទនា និង ស្ថាបនានូវសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលកំពុងវិវឌ្ឍន៍យ៉ាងលឿនឆ្ពោះទៅរកពិភពលោកពហុប៉ូល ដែលកាន់តែមានភាពប្រាស្រ័យ ទាក់ទង និងពឹងពាក់គ្នាទៅវិញទៅមក កាន់តែប្រសើរឡើង។ កម្ពុជាប្រកាន់នយោបាយពហុនិយម និងប្រឆំាងចំពោះអំពើហិង្សាជ្រុល និយម ដែលបង្កអសន្តិសុខដល់សង្គមជាតិ។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក
“The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើតឡើងដោយអតីតនាយករដ្ឋមន្រ្តី ជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បី ដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។ អង្គការសភាមួយនេះ មានការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងភាពជ្រុលនិយមនៅអាស៊ីប៉ាស៊ីហ្វិក។

សមាជិក២៧ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិន ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិកសិកកូរ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីការ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

青涩的小女孩会因为胸部发育太好而觉得不好意思产后丰胸产品,长期弯腰虾背的掩盖自己的胸大;当她们走过了这段青涩的岁月的时候,才会发现拥有一对丰满丰胸方法、挺拔的胸部是一件多么幸运而幸福的事情。生活中的很多瘦子都有着“飞机场”的困扰,都在寻找平胸怎么变大胸的技巧丰胸产品,希望可以早一点拥有让别人羡慕,让自己满意的胸部大小和形状刘燕酿制丰韵霜。平胸美女一秒变大胸!