រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា
ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/13/2020 1:04:54 AM )

ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកក្រុមមិត្តភាពរដ្ឋសភាកម្ពុជា- ឡាវ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Amphay Kimdavong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា កិច្ចពិភាក្សាការងារនាពេលនេះ ដោយផ្តោតសំខាន់ លើទស្សនៈរួមនៃប្រទេសទាំងពីរ ការងារពាណិជ្ជកម្ម ការងារវិនិយោគ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ និងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ឱ្យកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តម ជា វ៉ាន់ដេត បានបន្តថា កម្ពុជា-ឡាវមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា តាំងពីយូរណាស់មកហើយ។ ហើយប្រជាជននៃប្រទេសទាំងពីរមានប្រពៃណីការរស់នៅ និងសាសនាប្រហាក់ប្រហែលគ្នា។

ឯកឧត្តម Amphay Kimdavong ឯកអគ្គរដ្ឋទូតឡាវ បានឯកភាពចំពោះការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត និងថាកន្លងមក ថ្នាក់ដឹកនាំប្រទេសទាំង២ បានសហការគ្នាយ៉ាងល្អឡើងដល់កម្រិតខ្ពស់ជាងមុន គឺជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

ឯកអគ្គរដ្ឋទូតឡាវ ក៏បានស្នើសុំឱ្យរដ្ឋសភាកម្ពុជា ជួយជំរុញការធ្វើទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់អគ្គិសនីពីឡាវ មកកាន់កម្ពុជា ឲ្យបានកាន់តែប្រសើរថែមទៀត។

ឯកឧត្តម ជា វ៉ាន់ដេត បានធ្វើការកត់សម្គាល់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ពិសេសលើការងារ នយោបាយ និងប្រជាជន។ ឯកឧត្តមបានបន្តថា ការងារទាំងពីរនេះ គឺជាកត្តានាំមុខសម្រាប់ជំរុញនូវទំនាក់ទំនងផ្សេងៗទៀត ដើម្បីឱ្យ ទំនាក់ទំនងនៃប្រទេសទាំងពីរនៅស្ថិតស្ថេរជាអមតៈ។

នៅពេលថ្មីៗនេះប្រទេសទាំងពីរ បានចុះហត្ថលេខាលើគម្រោងនៃការទិញថាមពលវារីអគ្គិសនីពីឡាវមកកម្ពុជា ដោយ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា គម្រោងនេះបានផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ គឺឡាវបានទទួលចំណូលពីការលក់ ចំណែក កម្ពុជាវិញបានទទួលប្រយោជន៍ជាច្រើន ពីការប្រើប្រាស់ថាមពលអគ្គិសនីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ដើម្បីរួមចំណែកក្នុងការពង្រឹងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-ឡាវ ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ថា ក្រុមមិត្តភាព រដ្ឋសភាកម្ពុជា-ឡាវ នឹងបន្តធ្វើការងារជាមួយឯកអគ្គរដ្ឋទូត និងសភាឡាវ ឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត។ ទន្ទឹមនេះ ក្រុមមិត្តភាព រដ្ឋសភាកម្ពុជា-ឡាវ នឹងត្រៀមខ្លួនជានិច្ចក្នុងការជួយជ្រោមជ្រែងដល់ការបំពេញបេសកកម្មការទូតនៅកម្ពុជារបស់ឯកឧត្តម ឯកអគ្គ រដ្ឋទូតឡាវឱ្យទទួលបានជោគជ័យ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន