រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥ __ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា __ គណៈកម្មការទី២រដ្ឋសភាប្រជុំពិភាក្សាប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ __ វីដេអូ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ __ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូបានអញ្ជើញដល់ទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលីដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំ APPF
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូបានអញ្ជើញដល់ទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលីដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំ APPF
Prepaired By: NA1472 ​ Date: (1/11/2020 11:36:11 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានអញ្ជើញដល់ទីក្រុងកង់បេរ៉ា ប្រទេស អូស្ត្រាលី ដោយសុវត្ថិភាព នារសៀលថ្ងៃទី១២ ខែមករានេះ ដើម្បីចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា(APPF) តបតាមការអញ្ជើញពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិប្រទេសអូស្រ្តាលី។

សភាប្រទេសអូស្រ្តាលី រួមជាមួយស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅអូស្រ្តាលី និងប្រជាពលរដ្ឋខ្មែរ រស់នៅទីក្រុងកង់បេរ៉ា ជាច្រើន  បានអញ្ជើញមកទទួលស្វាគមន៍ សម្តេចប្រធានរដ្ឋសភាដល់ព្រលានយន្តហោះដោយក្តីគោរពស្រឡាញ់ និងនឹករលឹកជាខ្លាំង។

សភាប្រទេសអូស្រ្តាលីទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៨ នៅពេលនេះ គឺបន្តពីសភាកម្ពុជា ដែលបានធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំAPPF លើកទី២៧ កាលពីដើមឆ្នាំ២០១៩ នៅខេត្តសៀមរាប។ កិច្ចប្រជុំប្រចាំឆ្នាំAPPF លើកទី២៨ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៣មករាស្អែកនេះ នាវិមានរដ្ឋសភាអូស្រ្តាលី ក្រោមអធិបតីភាព ឯកឧត្តម ដាវិត ហ្គ័រលី អគ្គទេសាភិបាលអូស្ត្រាលី​ និង ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី និងជាប្រធាន APPF លើកទី២៨ ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និង ឆ្នំាបន្តបន្ទាប់»។

ក្នុងនាមប្រធានAPPF លើកទី២៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំផ្លូវការ លើកទី២៨នេះ។ បន្ថែមពីនេះ សភាអូស្រ្តាលី បានអញ្ជើញសភាកម្ពុជា ចែករំលែកបទពិសោធន៍ពីការដឹកនាំ និងរៀបចំកិច្ចប្រជុំ APPF លើកទី២៧ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិទៀតផង។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តី ជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។ អង្គការសភាមួយនេះ មានសមាជិក២៧ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីការ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន