សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដាល់ និងពិសារអំបុក ជាមួយពលរដ្ឋខេត្តត្បូងឃ្មុំ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដាល់ និងពិសារអំបុក ជាមួយពលរដ្ឋខេត្តត្បូងឃ្មុំ
Prepaired By: NA1472 ​ Date: (11/9/2019 5:08:15 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញទទួលទានអំបុកសាមគ្គី អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ ជាមួយប្រជាពលរដ្ឋ នៅភូមិអន្លង់ជ្រៃ ស្រុកពញាក្រែក នាខេត្តត្បូងឃ្មុំ យ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការទទួលទានអំបុកនាពេលនេះ គឺអំបុកដ៏ឈ្ងុយឆ្ងាញ់ទើបដាល់ថ្មី ទទួលទានជាមួយចេកទុំ ទឹកដូង និងស្ករផែន។ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំងប្រជាកសិករ នៅក្នុងភូមិអន្លង់ជ្រៃ បានអញ្ជើញដាល់អំបុកដោយផ្ទាល់។

នៅក្នុងឱកាសរីករាយ ដែលប្រារព្ធធ្វើនៅភូមិកំណើតផ្ទាល់ សម្តេចប្រធានរដ្ឋសភា បាននិពន្ធកំណាព្យខ្លីមួយ និយាយពីអំបុកសាមគ្គី នៃគ្រួសារខ្មែរ ក្នុងការថែរក្សាសុខសន្តិភាព ផ្ញើជូនជនរួមជាតិ កម្សាន្តអារម្មណ៍ ទៀតផង។

សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទំាងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការការពារសុខសន្តិភាព ដែលកម្ពុជាទទួលបានដោយ លំបាកកន្លងមកនោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា "បងប្អូនជនរួមជាតិ ទំាងក្នុង និងក្រៅប្រទេស រួមគ្នាជាធ្លុងមួយពង្រឹង សាមគ្គីភាពជាតិ ការពារឲ្យបាននូវសុខសន្តិភាព ដែលយើងខិតខំរកមកដោយលំបាក និងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមាន ការរីកចម្រើនជាបន្តបន្ទាប់ទៀត"។

សម្តេចប្រធានរដ្ឋសភា បានជូនពរដល់ប្រជាពលរដ្ឋទំាងអស់សប្បាយរីករាយ មានសុភមង្គលគ្រប់ក្រុមគ្រួសារ ដោយបានគូសបញ្ជាក់ ដូច្នេះ "បងប្អូន កូនក្មួយ ជនរួមជាតិទំាងអស់ មានសុខភាពល្អ សុភមង្គល និងវិបុលភាពក្នុងក្រុមគ្រួសារ និងសប្បាយរីករាយក្នុងឱកាស ឈប់សម្រាកបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ដែលជាប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិយើង”។

ខ្លឹមសារកំណាព្យដែលសម្តេចប្រធានរដ្ឋសភាបាននិពន្ធ មានអត្ថន័យដូចខាងក្រោម៖

"អំបុកដូងខ្ចីប្រពៃណីខ្មែរ ចេកទុំផងដែរ ខែពេញបូណ៌មី កត្តិកធ្លាក់ខ្យល់ ជុំញាតិប្រុសស្រី អកអំបុកស្រូវថ្មីសប្បាយអឺងកង។ អំបុកសាមគ្គី អំបុកសាមគា អំបុកការពារប្រជាជាតិខ្មែរ ការពារមហាក្សត្រ រាជាដែនខ្មែរ សន្តិភាពហូរហែ នគររុងរឿង"៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន