សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អនុប្រធានសភាស៊ែប៊ី សរសើរកម្ពុជាក្នុងការគោរពគោលការណ៍ និងច្បាប់អន្តរជាតិ និងស្នើបន្តពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិឱ្យកាន់តែរឹងមាំជាមួយសភាកម្ពុជា
អនុប្រធានសភាស៊ែប៊ី សរសើរកម្ពុជាក្នុងការគោរពគោលការណ៍ និងច្បាប់អន្តរជាតិ និងស្នើបន្តពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិឱ្យកាន់តែរឹងមាំជាមួយសភាកម្ពុជា
Prepaired By: NA1472 ​ Date: (10/18/2019 12:38:12 AM )

កំឡុងពេលនៃមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា IPU លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ្ល៉ាឌីមៀ ម៉ារីនកូវិច (Vladimir Marinkovic) អនុប្រធាន សភានៃសាធារណរដ្ឋស៊ែប៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត Sava Centre នាទីក្រុង ប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។

ឯកឧត្តម វ្ល៉ាឌីមៀ ម៉ារីនកូវិច បានផ្ញើបណ្តាំសាកសួរសុខទុក្ខជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា និងសូមអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានដឹកនាំគណៈប្រតិភូសភា​កម្ពុជាចូលរួមវេទិកាពហុភាគី (IPU) លើកទី១៤១ ដែលនេះជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ក្នុងការផ្តល់តម្លៃ និង គោរពគោលការណ៍ និងច្បាប់អន្តរជាតិ។

ក្នុងជំនួបនេះ ឯកឧត្តម វ្ល៉ាឌីមៀ ម៉ារីនកូវិច បានមានប្រសាសន៍ថា តាងនាមឱ្យសភានៃសាធារណរដ្ឋស៊ែប៊ី ឯកឧត្តមពិតជាមានកិត្តិយស ដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាកម្ពុជា។ ឯកឧត្តមបានលើកជាយោបល់ ស្នើសុំឱ្យមានការបង្កើនការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសស៊ែប៊ី-កម្ពុជា លើគ្រប់វិស័យ រួមមានការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិទ្យាសាស្រ្ត រដ្ឋាភិបាល និងសភា។ ឯកឧត្តមបានបន្ថែមថា រយៈពេល៧ខែដំបូងក្នុងឆ្នាំ២០១៨ ទំហំទឹកប្រាក់នៃការផ្លាស់ប្តូរពាណិជ្ជកម្មដែលទំនិញ កម្ពុជាបាននាំចូលមកស៊ែប៊ី មានតម្លែគិតជាទឹកប្រាក់ប្រមាណ៨.៣លានអ៊ឺរ៉ូ ក៏ប៉ុន្តែស៊ែប៊ីនៅមិនទាន់នាំចេញអ្វីទៅកម្ពុជាឡើយ។ ចំនែកឯ វិស័យទេសចរណ៍ ឯកឧត្តមសង្កេតឃើញថា កម្ពុជាជាប្រទេសពោរពេញទៅដោយសម្បត្តិវប្បធម៌ ជំនឿ និងសាសនា ហើយស្របពេល ដែលប្រជាជនស៊ែប៊ីមានកំណើនអ្នកធ្វើទេសចរណ៍ ដូច្នេះ ឯកឧត្តម យល់ថានេះជាការដែលល្អ ដែលប្រជាជនស៊ែប៊ីអាចនឹងទៅធ្វើ ទេសចរណ៍នៅកម្ពុជាកាន់តែច្រើនឡើង ។

ឯកឧត្តម ក៏បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ និងអរគុណចំពោះកម្ពុជា ដែលគាំទ្រនូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ ស៊ែប៊ី ដែលមិនទទួលស្គាល់ និងអនុញ្ញាតកូសូវ៉ូចូលជាសមាជិកក្នុងអាំងតែប៉ូល និងអង្គការយូណេសស្កូ ដែលនេះបង្ហាញពីជំហរ យ៉ាងច្បាស់របស់កម្ពុជា ក្នុងការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ និងច្បាប់អន្តរជាតិ តាមអនុសញ្ញានៃអង្គការសហប្រជាតិ និង គោលការណ៍អន្តរជាតិស្តីពីការគោរពបូរណភាពទឹកដី និងអធិបតេយ្យភាព។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងកម្រិតទ្វេភាគី សភាស៊ែប៊ី និងកម្ពុជា មានកិច្ចការ និងបទពិសោធន៍ជាច្រើន ដែលត្រូវចែករំលែកពីគ្នា ទៅវិញទៅមក ហើយមកទល់ពេលនេះ យើងនៅមិនទាន់មាននៅឡើយនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដូច្នេះពេលនេះហើយ ជាឱកាសដ៏ល្អដែលយើងគួរបង្កើតទំនាក់ទំនងសភានៃប្រទេសទាំងពីរ។ ក្នុងន័យនេះ សភាប្រទេសទាំងពីរគួរតែមានក្រុមមិត្តភាពសភា កម្ពុជា-ស៊ែប៊ី។

ជាការឆ្លេីយតប លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានឯកភាពនូវគំនិតផ្តួចផ្តើម ក្នុងការបង្កើនកិច្ចសហប្រតិបត្តិរវាងសភា នៃប្រទេសទាំងពីរ ដែលជាការពង្រឹងទំនាក់ទំនងជាប្រពៃណីដែលមានយូរណាស់មកហើយ តែត្រូវបានកាត់ផ្តាច់មួយរយៈដោយសារ សង្រ្គាមស៊ីវិលនៅកម្ពុជា។ ឥលូវនេះ ចំណងមិត្តភាពប្រទេសទាំងពីរត្រូវបានស្តារឡើងវិញក្នុងរយៈពេល១ទសវត្សន៍ចុងក្រោយនេះ។ លោកជំទាវបានមានប្រសាសន៍បន្ថែមថា ប្រទេសកម្ពុជា និងស៊ែប៊ី មានចំណុចដូចគ្នា គឺបានឆ្លងកាត់នូវភាពជូរចត់សង្រ្គាម តែបច្ចុប្បន្ន នេះប្រជាជននៃប្រទេសទាំងពីរកំពុងតែរស់នៅដោយសុខសប្បាយដែលបានមកពីផ្លែផ្កានៃសន្តិភាព។

លោកជំទាវ បានលើកឡើងបន្ថែមថា សភាកម្ពុជាគាំទ្រយ៉ាងពេញទំហឹងក្នុងការចូលរួមរបស់ស៊ែប៊ី ជាសមាជិកសហគមន៍អ៊ឺរ៉ុប (EU) ដែលនេះ គឺជាឱកាសមួយបន្ថែម ដែលកម្ពុជាជាប្រទេសក្នុង ASEAN ហើយ ASEAN មានទំនាក់ទំនងពាណិជ្ជកម្មជាមួយ EU ដូច្នេះ​នេះជាគោលការណ៍មួយនៃការពង្រីកទំហំពាណិជ្ជកម្មរវាងគ្នាទៅវិញទៅមក។

លោកជំទាវបានសម្តែងនូវការអរគុណដល់ប្រទេសស៊ែប៊ី ដែលបានបោះឆ្នោតគាំទ្រកម្ពុជាជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ (UN ECOSOC) កាលពីឆ្នាំ២០១៨កន្លងទៅ។ ជាងនេះទៅទៀត លោកជំទាវ បានរំលឹកអំពីការដាក់សំណើ របស់ភាគីកម្ពុជា ចំពោះការស្នើសុំលើកលែងទិដ្ឋាការសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍សម្រួលដល់ការធ្វើដំណើរ ទៅវិញទៅមកក្នុងគោលបំណងបន្តពង្រីកការអភិវឌ្ឍលើគ្រប់វិស័យទាំងរដ្ឋាភិបាល និងសភា។

លោកជំទាវ បានបញ្ជាក់ឡើងវិញនៅជំហររបស់កម្ពុជា ចំពោះបញ្ហាកូសូវ៉ូ ដែលអនុលោមទៅតាមគោលការណ៍ និងច្បាប់អន្តរជាតិ ដោយមិនជ្រាតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ។

មុននឹងបញ្ចប់ជំនួបទ្វេភាគីនេះ លោកជំទាវ ក៏បានបញ្ជាក់ជូនឯកឧត្តមអនុប្រធានសភានៃសាធារណរដ្ឋស៊ែប៊ី អំពីយន្តការនៃការបង្កើត កិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរ និងយន្តការផ្សេងៗ រួមមានការបង្កើតក្រុមមិត្តភាពកម្ពុជា-ស៊ែប៊ី។

ជាចុងក្រោយ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានផ្តាំផ្ញើនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវ ម៉ាចា ហ្សកកូវិច ប្រធានសភានៃសាធារណរដ្ឋស៊ែប៊ី និងជាប្រធានមហាសន្និបាតសហភាពអន្តរសភាលើកទី១៤១ ដែលបានផ្តល់បដិសណ្ឋា- រកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូសភាកម្ពុជា និងការរៀបចំមហាសន្និបាតនេះសម្រេចបានភាពជោគជ័យ ប្រកបដោយ វិជ្ជាជីវៈ និងតម្លាភាព។

តាងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានគោរពអញ្ជើញ​លោកជំទាវ ម៉ាចា ហ្សកកូវិច (Maja Gojkovic) ប្រធានសភា នៃសាធារណរដ្ឋស៊ែប៊ី ឬតំណាងសភា នៃសាធារណរដ្ឋស៊ែប៊ី មកធ្វើ ទស្សនកិច្ចជាផ្លូវការនៅកម្ពុជា តាមពេលវេលាសមស្រប ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន