អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងរៀបចំកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីលទ្ធផលការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ដ្ឋបាលសាធារណៈ នាដើមខែតុលាខាងមុខ __ សុន្ទរកថាទាំងស្រុងរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី__ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញចូលរួមពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះនៅក្នុងទីក្រុងគូឡាឡាំពួ __ ឯកឧត្តម កែវ ពិសិដ្ឋ ដឹកនាំ គណៈប្រតិភូសភាវ័យក្មេងអាយប៉ារបស់សភាកម្ពុជា ចូលរួមកិច្ចពិភាក្សាតុមូល (YPA Roundtable Discussion: Youth in Action) នាមហាសន្និបាតអាយប៉ាកលើកទី៤៦ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាបានចូលរួមមតិក្នុងវេទិកាសមាជិកសភាជាស្រ្តីដោយលើកពីសមិទ្ធផលរបស់កម្ពុជា ជាពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ
សភាកម្ពុជាបានចូលរួមមតិក្នុងវេទិកាសមាជិកសភាជាស្រ្តីដោយលើកពីសមិទ្ធផលរបស់កម្ពុជា ជាពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ
Prepaired By: NA1472 ​ Date: (10/15/2019 7:10:56 AM )

ក្នុងឱកាសនៃការចូលរួមមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា IPU លោកជំទាវបណ្ឌិត បាន ស្រីមុំ បានចូលរួមមតិ ក្នុងវេទិកាសមាជិកសភាជាស្រ្តី ដោយលើកពីសមិទ្ធផលរបស់កម្ពុជា ជាពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ច ៧%ក្នុងមួយឆ្នាំ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ និងការកាត់បន្ថយភាពក្រីក្រ ១%ក្នុងមួយឆ្នាំ ដែលជាគោលដៅរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍ជាតិ។

ក្នុងនាមគណៈប្រតិភូកម្ពុជា លោកជំទាវបណ្ឌិត បានចែករំលែកសមាជិកសភានៅពិភពលោកដែលមានវត្តមាន នៅទីក្រុងប៊ែលក្រាដ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីការលុបបំបាត់រាល់គ្រប់ទម្រង់លើការរើសអើងប្រឆាំង ស្រ្តី(CEDAW)។ កម្ពុជាបានខិតខំប្រឹងប្រែងលើកកម្ពស់សមភាពយេនឌ័រ ដើម្បីលើកស្ទួយស្ថានភាពសង្គម សេដ្ឋកិច្ច និងពង្រឹងតួនាទីស្ត្រី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេសបានបង្ហាញអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់សិទ្ធិសេរីភាពពេញលេញជូនស្តី្រ នៅគ្រប់កម្រិត និងការឧបត្ថម្ភគាំពាស្ត្រីចាប់តាំងពីមានផ្ទៃពោះរហូត ព្រមទាំងបានដាក់ចេញយន្តការនានា ដើម្បីលុបបំបាត់ការរើសអើង ស្រ្តីតាមរយៈការបញ្ជ្រាបយេនឌ័រនៅគ្រប់វិស័យ ពង្រីកសហគ្រិនភាពរបស់ស្ត្រី កាត់បន្ថយអំពើហិង្សា និងការរំលោភបំពានផ្លូវភេទ និងការពង្រឹងកិច្ចការពារផ្លូវច្បាប់ដល់ស្ត្រី។

គណៈប្រតិភូកម្ពុជាបានគូសបញ្ជាក់ថា ឥឡូវនេះជាពេលវេលាដែលយើងត្រូវប្រើប្រាស់សក្ដានុពលរបស់ស្ត្រី។ យើងត្រូវធ្វើគំរូសម្រាប់ ក្មេងស្រី ដូច្នេះពួកគេអាចចាត់ទុកខ្លួនឯងជាអ្នកដឹកនាំ ដែលពួកគេអាចធ្វើទៅបាន។ ត្រូវបន្តលើកទឹកចិត្តដល់បុរស ឪពុក និងក្មេងប្រុស ឱ្យគាំទ្រដល់ក្មេងស្រី។ យើងត្រូវការចូលរួមពីអ្នកទាំងអស់គ្នា ទាំងឧស្សាហកម្ម សង្គមស៊ីវិល ត្រូវរួមគ្នា ដើម្បីផ្ដល់ឱកាសឱ្យស្ត្រីសម្រាប់ ការដឹកនាំ និងការសម្រេចចិត្ត។ ឥឡូវនេះជាពេលវេលាសម្រាប់ស្រ្តីត្រូវធ្វើដំណើរឆ្ពោះទៅមុខ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន