សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០__ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកំណត់យកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦__ សារលិខិតរំលែកទុក្ខរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូន លោកជំទាវ ង្វៀនធី គីមងិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះមរណភាពរបស់ ឯកឧត្តម វ៉ូ ម៉ៅ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញឯកអគ្គរាជទូតកម្ពុជា ប្រចំាប្រទេសនានា តម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត__ សេចក្តីព្រាងច្បាប់ពីរ ទាក់ទងការប្រឆំាងការសម្អាតប្រាក់ត្រូវបានគណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល បញ្ចប់ការពិនិត្យសិក្សា__ គណៈកម្មការទី៣នៃរដ្ឋសភា ប្រជុំពិនិត្យលើរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងស្ថាប័ន ក្នុងសមត្ថកិច្ចរបស់ខ្លួន__ គណៈកម្មការជំនាញរដ្ឋសភា គំាទ្រសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និង...__ គណៈកម្មការជំនាញរដ្ឋសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ__ គណៈកម្មការរដ្ឋសភាពិនិត្យសេចក្តីព្រាងច្បាប់២ ទាក់ទងនឹងការប្រឆាំងហិរញ្ញប្បទាន ការរីកសាយភាយអាវុធមហាប្រល័យ និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម__ ឯកឧត្តម ឈាង វុន ចុះផ្សព្វផ្សាយ និងក្រើនរំលឹកប្រជាពលរដ្ឋ ឲ្យបន្តប្រុងប្រយ័ត្ន និងការពារខ្លួនពីវីរុសកូវីដ COVID-19__ អគ្គលេខាធិការដ្ឋានរដ្ឋសភា គោរពជូនពរ សម្ដេចចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៨៦ ឈានចូល៨៧ឆ្នាំ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរាជទូតជប៉ុនកោតសរសើររដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានកសាងអភិវឌ្ឍន៍ប្រទេសជាតិ នៅក្រោយភ្លើងសង្រ្គាម
ឯកអគ្គរាជទូតជប៉ុនកោតសរសើររដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានកសាងអភិវឌ្ឍន៍ប្រទេសជាតិ នៅក្រោយភ្លើងសង្រ្គាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/13/2019 8:11:45 PM )

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (H.E. Mr. MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ទើបតែងតាំងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា បានសម្តែងការកោតសរសើរខ្ពស់ចំពោះការខិតខំតស៊ូរបស់រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជា ដែលបានកសាងអភិវឌ្ឍន៍ ប្រទេសជាតិចេញពីសង្រ្គាម ទទួលបាននូវវឌ្ឍនភាពយ៉ាងក្រៃលែងដូចសព្វថ្ងៃ។ ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនមាន មោទនភាពដែលបានចូលរួមចំណែកស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជាមួយប្រជាជនកម្ពុជា។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងដូច្នេះនៅក្នុងឱកាសចូលសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។ ក្នុងឱកាសនោះ ឯកអគ្គរាជទូតជប៉ុន បានជម្រាប សម្តេច ប្រធានរដ្ឋសភា ថា ដោយសង្កេតឃើញកំណើនសេដ្ឋកិច្ចកម្ពុជាខ្ពស់ អ្នកវិនិយោគទុនជប៉ុនជាច្រើន មានបំណងមកបណ្តាក់ទុននៅកម្ពុជា ហើយក្នុងបេសកកម្មការទូតនៅកម្ពុជានេះ ឯកឧត្តមនឹងខិតខំជំរុញវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនឲ្យកាន់តែកើនឡើង។

លើសពី ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានសន្យាថា នឹងខិតខំជំរុញទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរឲ្យរឹងមាំថែមទៀតផងដែរ។ ជាមួយ គ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងថា ជាមួយការអភិវឌ្ឍយ៉ាងឆាប់រហ័ស កម្ពុជាអាចមានបញ្ហាខ្លះៗ ក្នុងវិស័យបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។ ជប៉ុននឹងត្រៀមជួយកម្ពុជាក្នុងបញ្ហានេះ ហើយថា បើកម្ពុជាចង់ឲ្យជប៉ុនជួយ សូមទាក់ទងស្ថានទូតជប៉ុននៅ ភ្នំពេញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ជោគជ័យទាំងឡាយដែលកម្ពុជា និងជប៉ុន សម្រេចបានមកនេះ ពិតជា មិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងរបស់ឯកអគ្គរាជទូតជប៉ុនគ្រប់រូប ដែលបានអនុវត្តន៍ការងារយ៉ាងសកម្ម និងហ្មត់ចត់ជាមួយ កម្ពុជា។ សម្តេចមានក្តីសង្ឃឹមថា ឯកឧត្តម មិកាមិ  ម៉ាសាហ៊ីរ៉ូ នឹងបន្តបេសកកម្មដ៏ល្អនេះទៀត ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម នៃប្រទេសទំាងពីរ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមស្វែងរកសុខសន្តិភាព និងការបង្រួប បង្រួមជាតិ ដើម្បីស្តារ និងកសាងប្រទេសឡើងវិញ និងនៅតែបន្តជួយកម្ពុជារហូតសព្វថ្ងៃ។ សម្តេចបានស្នើដល់ភាគីជប៉ុនជួយ បណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ប្រជាជនកម្ពុជាបន្ថែម ហើយថា រដ្ឋសភាត្រៀមខ្លួនជាសេ្រច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ គ្រប់យ៉ាងជាមួយ ឯកឧត្តម មិកាមិ  ម៉ាសាហ៊ីរ៉ូ ដើម្បីអោយបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ទទួលបានជោគជ័យ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន