ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥__ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ បិទបញ្ចប់និង ផ្ទេរតំណែងជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនី លើកទី២០ជូនព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំកម្រងឯកសារកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា​ __ គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសភាប្រើភាសាបារំាង តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវអនុប្រធានទី២នៃរដ្ឋសភា អញ្ជើញសាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះធម្មជាតិ នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល
លោកជំទាវអនុប្រធានទី២នៃរដ្ឋសភា អញ្ជើញសាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះធម្មជាតិ នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល
Prepaired By: NA1472 ​ Date: (9/29/2019 10:05:25 PM )

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ បានអញ្ជើញចុះសាកសួរ សុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភមួយចំនួនជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះធម្មជាតិ ដោយភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតនូវផ្ទះសម្បែង នៅក្នុងឃុំព្រែកដាច់ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។

នៅក្នុងឱកាសនោះ  លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍ថា ការលំបាករបស់បងប្អូនប្រជាពលរដ្ឋគឺជា ការលំបាករបស់ថ្នាក់ដឹកនាំ ជាពិសេសលោកជំទាវក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូពីទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ក៏សម្ដេច និងថ្នាក់ដឹកនាំស្ថាប័នជាតិរបស់យើងនៅ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បាននាំយកនៅអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលនេះ រួមមាន ប្រជាពលរដ្ឋរលំផ្ទះចំនួន១២ខ្នង ក្នុង១ខ្នងផ្ទះទទួលបានឃីតមួយ និងថវិកាចំនួន៣០មុឺនរៀល។ ប្រជាពលរដ្ឋរងគ្រោះរបើក ដំបូលផ្ទះចំនួន២១ខ្នងផ្ទះ ក្នុង១ខ្នងផ្ទះទទួលបានឃីត១ និងថវិកាចំនួន១០មុឺនរៀល។ ឧបត្ថម្ភដល់អ្នករងរបួសធ្ងន់ចំនួន៣នាក់ ក្នុង១នាក់ ថវិកាចំនួន២៥មុឺនរៀល។ អ្នករងរបួសស្រាលចំនួន១០នាក់ ក្នុង១នាក់ទទួលបានថវិកាចំនួន៨មុឺនរៀល។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋ នៅក្នុងស្រុក លើកដែក ខេត្តកណ្ដាល ទទួលរងការខូចខាត និងមានមនុស្សរងរបួសមួយចំនួន ក្នុងនោះនៅឃុំព្រែកដាច់មានការរលំផ្ទះចំនួន២ខ្នង របើកដំបូលចំនួន៧ខ្នង និងឃុំពាមរាំងរងការខូចខាតរលំផ្ទះទាំងស្រុងចំនួន១០ខ្នង និងរបើកដំបូលចំនួន១៤ខ្នង៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន