ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥__ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ បិទបញ្ចប់និង ផ្ទេរតំណែងជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនី លើកទី២០ជូនព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំកម្រងឯកសារកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា​ __ គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសភាប្រើភាសាបារំាង តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភាពិនិត្យសិក្សាសេចក្តីព្រាងច្បាប់កិច្ចព្រមព្រៀងទាក់ទងនឹងការចៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
គណៈកម្មការរដ្ឋសភាពិនិត្យសិក្សាសេចក្តីព្រាងច្បាប់កិច្ចព្រមព្រៀងទាក់ទងនឹងការចៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
Prepaired By: NA1472 ​ Date: (9/16/2019 9:27:22 PM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ បានប្រជុំពិភាក្សាផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិ- បាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការ យកពន្ធត្រួតគ្នា និងបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនាពេលនេះថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋ ប្រជាមា- និតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល មានគោលបំណងទាក់ទាញ និងសម្រួលការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់និងបង្ការការកិបកេងបន្លំពន្ធទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ។

ឯកឧត្តមបណ្ឌិតរដ្ឋ បានមានប្រសាសន៍បន្តទៀតថា កម្ពុជាបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងខាងលើជាមួយរដ្ឋបាល ពិសេសហុងកុង ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៧ រហូតបានបញ្ចប់ជាស្ថាពរ និងចុះហត្ថលេខារួចរាល់កាលពីពេលថ្មីៗនេះ។

សេចក្តីព្រាងច្បាប់នេះមាន៣ត្រា។ អង្គប្រជុំបានសម្រេចឯកភាពគ្នាដោយរក្សាអត្ថបទដើមទាំងស្រុងនៃសេចក្ដីព្រាងច្បាប់ ដោយគ្រាន់តែ កែសម្រួលអក្ខរាវិរុទ្ធអោយបានត្រឹមត្រូវ តាមវចនានុក្រមច្បាប់តែប៉ុណ្ណោះ។ ដោយឡែកនៅមានចំនុចមួយចំនួន ដែលមានលក្ខណៈ ស្មុគស្មាញ គណៈកម្មការជំនាញនឹងលើកយកទៅប្រជុំជាមួយតំណាងរដ្ឋាភិបាល ដើម្បីទទួលបានការស្រាយបំភ្លឺនាពេលខាងមុខ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន