រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥ __ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា __ គណៈកម្មការទី២រដ្ឋសភាប្រជុំពិភាក្សាប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ __ វីដេអូ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ __ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » គណៈកម្មការទី៣ » សកម្មភាព » ប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម បរិស្ថានរដ្ឋសភា ចុះសិក្សាស្វែងយល់ការងារនៅខេត្តបន្ទាយមានជ័យ
ប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម បរិស្ថានរដ្ឋសភា ចុះសិក្សាស្វែងយល់ការងារនៅខេត្តបន្ទាយមានជ័យ
Prepaired By: NA1472 ​ Date: (3/7/2019 1:29:31 AM )

ប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធាន គណៈកម្មការ បានចុះសិក្សាស្វែងយល់ការងារដែលគណៈកម្មការទទួលបន្ទុក នៅក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។

ក្នុងដំណើរបេសកកម្មនេះ​ ជាដំបូងគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធ។ នៅក្នុងជំនួបនោះ ឯកឧត្តម អោម ចន្ថា អភិបាលស្តីទីខេត្តបន្ទាយមានជ័យ បានជម្រាបជូនប្រតិភូរដ្ឋសភាពីវឌ្ឍនភាពក្នុងខេត្ត ដោយក្នុងនោះ​មានការងារបរិស្ថានផងដែរ។ ខេត្ត បន្ទាយមានជ័យ បានអប់រំ​ និងផ្សព្វផ្សាយពីច្បាប់ និងការគ្រប់គ្រងរដ្ឋបាល ចំពោះបរិស្ថាន និងធនធានធម្មជាតិដល់ពលរដ្ឋ។

អភិបាលស្តីទីខេត្តបានគូសបញ្ជាក់ថា ខេត្តបានផ្សព្វផ្សាយការគ្រប់គ្រងតំបន់ការពារធម្មជាតិ លក្ខន្តិកៈសហគមន៍ការពារធនធានធម្មជាតិ​ និងការគ្រប់គ្រងសំណល់រឹងរាវតាមសហគមន៍ជាដើម។ ឯកឧត្តម អោម ចន្ថា បានមានប្រសាសន៍បន្តថា ខេត្តបានយកចិត្តទុកដាក់លើការងារបរិស្ថាន ថែរក្សាអនាម័យបរិស្ថាននៅតាមទីប្រជុំជន ជាពិសេសការទុកដាក់សំរាម និងការការពារធនធានធម្មជាតិ ប្រាសាទបុរាណ ដូចជាតំបន់ប្រាសាទ បន្ទាយឆ្មារជាដើម។ ក្រៅពីនេះ អាជ្ញាធរបានចុះល្បាត ទប់ស្កាត់បទល្មើសនេសាទ ការបរបាញ់សត្វព្រៃ បទល្មើសកាប់ឈើ ជាដើម។

នៅក្នុងជំនួបពិភាក្សាដែលមានលក្ខណៈបែបចំហរ ដើម្បីជំរុញប្រសិទ្ធភាព​ការងាររដ្ឋបាលឲ្យកាន់តែល្អប្រសើរឡើងនេះ ប្រធានមន្ទីរបរិស្ថានខេត្ត បន្ទាយមានជ័យក៏បានលើកឡើងពីសំណូមពរ ផលលំបាកក្នុងការអនុវត្តច្បាប់ដល់គណៈកម្មការជំនាញរដ្ឋសភាផងដែរ។ លោកប្រធានមន្ទីរបាន លើកឡើងដូចជា ការចូលនិវត្តន៍ជាបន្តបន្ទាប់របស់មន្រ្តីចាស់ៗ បានធ្វើឲ្យមានការខ្វះខាតមន្រ្តីបម្រើការងារ។ ការខ្វះមធ្យោបាយបំពេញការងារពេល ចុះល្បាតព្រៃ និងបានស្នើសុំក្របខ័ណ្ឌមន្ត្រីឧទ្យានុរក្ស០១រូបបន្ថែម ក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម។

ឯកឧត្តម ជា វ៉ាន់ដេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងការបម្រើប្រទេសជាតិ មាតុភូមិ ពិសេសលើកិច្ចការពារបរិស្ថាន ដែលជាការងារមួយមានការលំបាក​ និងស្មុគស្មាញ។ ឯកឧត្តមបានស្នើសូមឲ្យមានការផ្សព្វផ្សាយអប់រំដល់ ពលរដ្ឋបន្ថែមទៀតពីការងារបរិស្ថាននេះ។ ការការពារបរិស្ថានជាការងាររួម តម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមទំាងពលរដ្ឋផង។

ចំពោះការខ្វះខាត​ និងសំណូមពរនានា ឯកឧត្តម ជា វ៉ាន់ដេត សន្យាថា​ នឹងពាំនាំបញ្ហាទំាងនោះ ជម្រាបជូនរាជរដ្ឋាភិបាល ដោះស្រាយតាមរយៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យរួចហើយ ក្នុងថ្ងៃដដែលនោះ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានបន្ត ដំណើរចុះពិនិត្យស្ថានីយ៍ចម្រោះទឹកស្អាតសហគមន៍ត្រពាំងព្រៃ ស្ថិតនៅឃុំភ្នំដី ស្រុកភ្នំស្រុក។ ចុះពិនិត្យសត្តឃាតដ្ឋាននៅក្រុងសិរីសោភ័ណ។ ចុះពិនិត្យសហគមន៍ដំណាំផ្លែតាង៉ែន និងទីតាំងចាក់សម្រាមនៅក្រុងប៉ោយប៉ែត។​ គណៈកម្មការជំនាញរដ្ឋសភា បានជូនថវិកាចំនួន៣០០ដុល្លារ លើកទឹកចិត្តដល់សហគមន៍ដំណាំផ្លែតាង៉ែន ផងដែរ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន