ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥__ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ បិទបញ្ចប់និង ផ្ទេរតំណែងជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនី លើកទី២០ជូនព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំកម្រងឯកសារកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា​ __ គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសភាប្រើភាសាបារំាង តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ៕

Home » គណៈកម្មការទី២ » សកម្មភាព » គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិនិត្យ និងសិក្សា សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច ដែលនឹងក្លាយជាវិស័យហិរញ្ញវត្ថុថ្មីមួយនៅកម្ពុជា
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិនិត្យ និងសិក្សា សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច ដែលនឹងក្លាយជាវិស័យហិរញ្ញវត្ថុថ្មីមួយនៅកម្ពុជា
Prepaired By: NA1472 ​ Date: (3/7/2019 12:38:32 AM )

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានដឹកនាំសមាជិកគណៈកម្មការ ពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច នៅរសៀលថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ២០១៨។

ឯកឧត្តមបណ្ឌិតរដ្ឋ ប្រធានគណៈកម្មការ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ខាងលើគឺជាវិស័យហិរញ្ញវត្ថុមួយថ្មីសម្រាប់ប្រទេសកម្ពុជា ដែលសំដៅដល់ កិច្ចការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិឬធនធានរបស់បុគ្គលមួយរូប ឬច្រើនរូប ដោយរូបវន្តបុគ្គល ឬនិតិបុគ្គលដ៏ទៃទៀត ដើម្បីជាប្រយោជន៍ដល់ អត្ថគាហកៈ។

ឯកឧត្តមបានបន្តថា វិស័យនេះ ត្រូវបានរំពឹងទុកថាអាចរួមចំណែកក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជា អោយកាន់តែមានភាពជឿនលឿនពិពិធកម្ម ហិរញ្ញវត្ថុឆ្លើយតបទៅនឹងបរិបទវិស័យហិរញ្ញវត្ថុសកល និងប្រកបដោយភាពប្រទាក់ក្រឡា ដើម្បីឲ្យការចាត់ចែងការរក្សាការគ្រប់គ្រង និងការប្រើប្រាស់ ទ្រព្យសម្បត្តិ និងធនធានធានាបាននូវទំនុកចិត្តពីបរធនបាលទាយក និងភាគីពាក់ព័ន្ធ ការបង្កើតអោយមានក្របខ័ណ្ឌគតិយុត្តិមួយ សម្រាប់ដំណើរការ នៃវិស័យថ្មីនេះ ត្រូវបានគិតគូរជាជំហានៗចាប់តាំងពីឆ្នាំ២០១០មក។

ប្រធានគណៈកម្មការសេដ្ឋកិច្ចបានលើកឡើងថា ផ្អែកតាមទស្សនៈវិស័យនេះ​ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចូលខ្លឹមសារ និងទិសដៅសម្រាប់ការគ្រប់គ្រង វិស័យបរធនបាលកិច្ចនៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ សម្រាប់ជាត្រីវិស័យដល់បញ្ញត្តិករពាក់ព័ន្ធក្នុងការពិចារណាយកទៅ អនុវត្តបន្តស្របតាមអនុវិស័យនីមួយៗ។

សេចក្តីព្រាងច្បាប់បរធនបាលកិច្ចមាន៨ជំពូក​ ៥៧មាត្រា។ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានបន្តថា​ ច្បាប់នេះមានគោលបំណងគ្រប់គ្រងមូលនិធិ ហិរញ្ញប្បទានឥតសំណង ឬអនុបំណុលដែលផ្តល់ដោយដៃគូរអភិវឌ្ឍ ដើម្បីគាំទ្រដល់វិស័យមីក្រូហិរញ្ញវត្ថុ ហើយបច្ចុប្បន្នមូលនិធិទាំងនេះ បាននឹងកំពុង គ្រប់គ្រង និងចាត់ចែងប្រើប្រាស់ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន។

តាមនីតិវិធី បន្ទាប់ពីការពិនិត្យ និងសិក្សាផ្ទៃក្នុងគណៈកម្មការហើយ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ត្រូវពិនិត្យ សិក្សា សេចក្តីព្រាងច្បាប់នេះ ជាមួយតំណាងរាជរដ្ឋាភិបាលបន្តទៀត។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន