រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » គណៈកម្មការជំនាញរដ្ឋសភា ស្នើក្រសួងកិច្ចការនារី រួមគ្នាលើកកម្ពស់តម្លៃស្រ្តីតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាល
គណៈកម្មការជំនាញរដ្ឋសភា ស្នើក្រសួងកិច្ចការនារី រួមគ្នាលើកកម្ពស់តម្លៃស្រ្តីតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 12:32:18 AM )

លោកជំទាវ​ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី​ នៃរដ្ឋសភា​ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយ លោកជំទាវ​ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨​ នៅទីស្តីការក្រសួង។

លោកជំទាវ​ អុឹង​ កន្ថាផាវី​ បានជម្រាបគណៈកម្មការជំនាញរដ្ឋសភាថា ក្នុងអាណត្តិទី៥កន្លងមកនេះ​ ក្រសួងបានសម្រេចនៅលទ្ធផលការងារជាច្រើន​ ស្របទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣​ ដែលរាជរដ្ឋាភិបាលបានចាត់ទុកស្រ្តីគឺជាឆ្នឹងខ្នងនៃសេដ្ឋកិច្ច។ ស្រ្តីជាដៃគូមិនអាចខ្វះបានក្នុង សង្គម។

លោកជំទាវរដ្ឋមន្រ្តីបានឲ្យដឹងថា​ រាជរដ្ឋាភិបាលបានជំរុញ និងលើកទឹកចិត្តដល់ស្ត្រី ឲ្យមានការចូលរួមធ្វើសេចក្តីសម្រេចចិត្តតាំងពីថ្នាក់ជាតិរហូតថ្នាក់ ក្រោមជាតិ​ និងបានធ្វើការផ្សព្វផ្សាយនៅច្បាប់ផ្សេងៗដែលរដ្ឋសភាបានអនុម័តគាំទ្រដល់ស្រ្តី ជាពិសេសគឺច្បាប់អំពើហិង្សាក្នុងគ្រួសារ អនុសញ្ញា CEDAW និងអនុសញ្ញាផ្សេងៗទៀត ដើម្បីបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋ។

នៅក្នុងអាណត្តិទី៦នេះ​ ក្រសួងកិច្ចការនារី បានដាក់ចេញនូវយន្តការដើម្បីឲ្យស្របទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ដោយទុកស្ត្រី និងផែនការយុទ្ធសាស្រ្តនារីរតនៈទី៥(២០១៨-២០២៣) ដើម្បីសមភាពយេនឌ័រ និងបង្កើននៅភាពអង្គអាចដល់ស្ត្រី និងឲ្យស្ត្រីស្ថិតក្នុង ការធ្វើសេចក្តីសម្រេច និងការបញ្រ្ជាបយេនឌ័រក្នុងគោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា។ នេះជាការគូសបញ្ជាក់របស់លោកជំទាវរដ្ឋមន្រ្តី ក្រសួងកិច្ចការនារី។

លោកជំទាវ​ ឡោក ខេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងនៅគ្រប់កាលៈទេសៈ​ ដើម្បីធ្វើការផ្សព្វ- ផ្សាយនៅច្បាប់នានាដែលពាក់ព័ន្ធទៅនឹងអំពើហិង្សាលើស្ត្រី និងកុមារ ទៅតាមផែនការយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

លោកជំទាវប្រធានគណៈកម្មការជំនាញរដ្ឋសភា បានស្នើឲ្យក្រសួងធ្វើការទំនាក់ទំនងឱ្យបានជិតស្និទ្ធជាមួយគណៈកម្មការ ដើម្បីផ្លាស់ប្តូរព័ត៌មានគ្នា ទៅវិញទៅមក រួមសហការគ្នាអោយបានល្អ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណទី៤របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ​ ដើម្បីជាផល ប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន