សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » គណៈកម្មការទី១ » សកម្មភាព » គណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា ព្រឹទ្ធសភា ប្រជុំត្រៀមរៀបចំកម្មវិធីអបអរទិវា សិទ្ធិមនុស្ស ១០ធ្នូ នាពេលខាងមុខ
គណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា ព្រឹទ្ធសភា ប្រជុំត្រៀមរៀបចំកម្មវិធីអបអរទិវា សិទ្ធិមនុស្ស ១០ធ្នូ នាពេលខាងមុខ
Prepaired By: NA1472 ​ Date: (3/6/2019 7:03:19 PM )

គណៈកម្មការសិទ្ធិមនុស្សរបស់សភាកម្ពុជា ដែលមានរដ្ឋសភា និងព្រឹទ្ធសភា បានកំពុងត្រៀមរៀបចំកម្មវិធីអបអរសាទរ ខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នាពេលខាងមុខនេះ ឲ្យបានអធិកអធម។ ការប្រុងប្រៀបរៀបចំនេះ បានលើកមកពិភាក្សាគ្នា រវាង      ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា នៃរដ្ឋសភា និងឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា នៃព្រឹទ្ធសភា នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៏ថា សភាកម្ពុជា តែងតែរៀបចំកម្មវិធីអបអរសាទរទិវាសិទ្ធិមនុស្សជារៀងរាល់ឆ្នាំ ហើយបើ និយាយជារួមនៅកម្ពុជាវិញ សេរីភាពនិងសិទ្ធិមនុស្សត្រូវបានធានាដោយច្បាប់កំពូល។ ជារៀងរាល់ឆ្នាំ ការអបអរសាទរទិវាសិទ្ធិមនុស្ស បានរៀបចំ ធ្វើយ៉ាងទូលំទូលាយ ទំាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអង្គការសង្គមស៊ីវិល។

កិច្ចប្រជុំរវាងគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភា និងព្រឹទ្ធសភា នាឱកាសនេះ បានពិភាក្សាលើ​ប្រធានបទ សម្រាប់អបអរទិវាសិទ្ធិមនុស្ស ១០ធ្នូ នោះផងដែរ៕