ខេត្តកំពង់ចាម៖លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភា(គណៈកម្មការទី២)និងជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម រួមជាមួយលោកជំទាវ ប៉ាង ដានី ប្រធាន ប្រតិបត្តិតំណាងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខា សមាគមនារីខេត្តកំពង់ចាមនាព្រឹកថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២៦បាននាំយក ទៀនវស្សា ទេយ្យទាននិងបច្ច័យសរុបចំនួន ២,៣៥៥,០០០រៀលទៅវេរ ប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅក្នុងវត្តចំនួនពីរ ក្នុងខេត្ត កំពង់ចាម។
វត្តទាំងពីរនោះរួមមាន៖វត្តប្រាសាទស្រីលក្ខណ៍ស្ថិតនៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម (មានព្រះសង្ឃគង់នៅចំនួន ៧អង្គ) និងវត្ត ប្រាសាទអណ្ដែត ស្ថិតនៅក្នុងភូមិកុមារ ឃុំសំពង់ជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម(មានព្រះសង្ឃគង់នៅចំនួន៥អង្គ)។
ដោយឡែកនារសៀលថ្ងៃដដែលនោះ លោកជំទាវ កុល ធារិន បានបន្ត អញ្ជើញ ចូលរួមក្នុងពិធីបុណ្យចូលព្រះវស្សា និងបុណ្យផ្កាប្រាក់សាមគ្គី ដែលរៀបចំឡើងនៅវត្តជោតនារាម(បឹងកុក)ដើម្បីរៃអង្គាសបច្ច័យ កសាងព្រះពុទ្ធជ័យមង្គលកម្ពស់៨ម៉ែត្រ។
ក្នុងឱកាសនោះ លោកជំទាវកុល ធារិន ដែលជាអនុប្រធានកិត្តិយស សមា គមនារី កម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកំពង់ចាម បាន ចូល រួមថ្វាយ បង្គំព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចម្រើន ព្រះបរិត្ត ស្តាប់ ព្រះធម៌ទេសនា ព្រមទាំងបានដង្ហែអង្គផ្កាប្រាក់ សំពត់ សាដក និងប្រទីប ដើម្បីពុទ្ធាភិសេកនិងវេរប្រគេនអង្គផ្កាប្រាក់សាមគ្គី ព្រមទាំងសំពត់ ចំណាំ ព្រះវស្សាដល់ព្រះសង្ឃ ៕
