សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ៖ ប្រទេសក្នុងតំបន់មានការឯកភាពផ្នែកនយោបាយយ៉ាងរឹងមាំ ដើម្បីជំរុញភាពស៊ីសង្វាក់រវាងAOIP និង FOIP
ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ៖ ប្រទេសក្នុងតំបន់មានការឯកភាពផ្នែកនយោបាយយ៉ាងរឹងមាំ ដើម្បីជំរុញភាពស៊ីសង្វាក់រវាងAOIP និង FOIP
Prepaired By: NARA1472 ​ Date: (7/13/2026 2:11:19 AM )
ទីក្រុងហ្សាកាតា៖ បណ្តាប្រទេសក្នុងតំបន់មានការឯកភាពផ្នែកនយោបាយយ៉ាងរឹងមាំ ដើម្បីជំរុញភាពស៊ីសង្វាក់រវាងទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងគំនិតផ្ដួចផ្ដើមឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ ( FOIP)។

ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា បានលើកឡើងដូច្នេះក្នុងពិធីសម្ពោធការបើកបាឋកថាជាស៊េរី ស្តីពីទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (ASEAN Outlook on the Indo-Pacific- AOIP ) ដែលរៀបចំឡើងនៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៩ កក្កដា។

ក្នុងវេទិកានោះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីសារៈសំខាន់នៃការលើក កម្ពស់អភិបាលកិច្ចផ្តោតលើប្រជាពលរដ្ឋ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ​ និងការកសាងសមត្ថភាព ជាពិសេសលើវិស័យច្បាប់សមុទ្រ ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សូមជម្រាបផងដែរថា៖​ ថ្លែងក្នុងពិធីបើកសម្ពោធបាឋកថា ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានលើកឡើងអំពីគោលការណ៍ស្នូលរបស់អាស៊ាន រួមមាន ភាពបើកចំហ បរិយាបន្ន កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងបរិបទដែលស្ថានភាពភូមិសាស្ត្រនយោបាយកាន់តែមានភាពស្មុគស្មាញ។

បាឋកថាជាស៊េរី ស្តីពីទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ សហការរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងវិទ្យាស្ថានកិច្ចការអន្តរជាតិជប៉ុន (JIIA)។ ថ្នាក់ដឹកនាំ អ្នកការទូត អ្នកស្រាវជ្រាវ និងអ្នកជំនាញមកពីបណ្តាប្រទេសនានា បានផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងជំរុញកិច្ចសហប្រតិបត្តិការ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព ស្ថិរភាព​ និងវិបុលភាព ៕