សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចែកសម្ភារៈសិក្សា សំណេះសំណាលជាមួយមន្ត្រីនគរបាលនិងប្រគល់ផ្ទះជូនគ្រួសារក្រីក្រ នៅខេត្តកំពង់ឆ្នាំង
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចែកសម្ភារៈសិក្សា សំណេះសំណាលជាមួយមន្ត្រីនគរបាលនិងប្រគល់ផ្ទះជូនគ្រួសារក្រីក្រ នៅខេត្តកំពង់ឆ្នាំង
Prepaired By: NA0989 ​ Date: (6/22/2026 10:32:23 PM )

កំពង់ឆ្នាំង៖ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការងារ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សមត្តេយ្យ នៅសាលាមត្តេយ្យសិក្សាសហគមន៍ភូមិក្រាំងតាឯក ឃុំពានី និងសាលាមត្តេយ្យសហគមន៍ភូមិជំទាវសុខ ឃុំច្រេស។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានជូនវត្ថុកំដរដៃដល់អ្នកគ្រូ លោកគ្រូក្នុងម្នាក់ៗទទួលបានក្រមា ១ និងថវិកាមួយចំនួន ។ចំណែកកុមារតូចៗចំនួន ៧១នាក់ ក្នុងម្នាក់ៗទទួលបានសម្ភារៈសិក្សា ១ឈុត។

បន្ទាប់ពីនោះ ឯកឧត្តមបណ្ឌិត បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់រោងបរិភោគអាហារពេលព្រឹករបស់សិស្សានុសិស្ស និងស៊ីទែនស្ដុកទឹក នៅសាលា បឋមសិក្សាជំទាវសុខ ឃុំច្រេស។

នៅថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត បានបន្តដំណើរជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ ត្រឡាច ដើម្បីពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការងារសន្តិសុខសង្គម ដូចជា ស្ថិតិប្រជាពលរដ្ឋ ការងារថតអត្តសញ្ញាណ បណ្ណ ការធ្វើសៀវភៅគ្រួសារ និងការងារពង្រឹងគោលនយោ បាយភូមិ-ឃុំមានសុវត្ថិភាព។

ឯកឧត្តមបណ្ឌិត និងក្រុមការងារ បានបន្តអញ្ជើញប្រគល់ផ្ទះថ្មីជូនគ្រួសារដែលមានជីវភាពខ្វះខាត ១គ្រួសារ ដែលមានសមាជិកក្នុងបន្ទុកសរុបចំនួន ៨នាក់ រស់នៅភូមិវត្ត ឃុំលង្វែក ស្រុកកំពង់ ត្រឡាច។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បានជូននូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនរួមមាន កន្ទេល ១ មុង ១ ភួយ ១ និងខ្នើយចំនួន ២ ជូនដល់គ្រួសារខាងលើផងដែរ។ ផ្ទះថ្មីនេះមានទំហំ ៥ គុណនឹង ៦ម៉ែត្រ ធ្វើពីដែកចាក់សាបបេតុង និងមាន ការចូលរួមចំណែកសាងសង់ពីក្រុមការងារចុះមូលដ្ឋានស្រុក និងក្រុមការងារចុះមូលដ្ឋានឃុំលង្វែក៕