អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈលទ្ធផលដែលមានចែងក្នុងសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់» តាមសំណើរបស់រាជរដ្ឋាភិបាល បន្ទាប់ពីគណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល (ក្រសួងសាធារណការ និងដឹកជញ្ជូន) បានពិនិត្យ សិក្សា និងឯកភាពគ្នាទាំងស្រុងលើទម្រង់ និងខ្លឹមសាររួចរាល់។
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន ដូចមានភ្ជាប់ជូនខាងក្រោម៖



