សូមស្វាគមន៍មកកាន់កម្មវិធី «មរតកចំណេះ» វគ្គថ្មីវគ្គទី២!
តាមរយៈកម្មវិធីមរតកចំណេះវគ្គ២នេះ លោកអ្នកនឹងបាន ស្វែងយល់ពីបទពិសោធន៍ និងទស្សនៈទានគន្លឹះពី ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ជុំវិញសិល្បៈនៃការដឹកនាំស្ថាប័នឱ្យមានសុខដុមនីយកម្ម និងការត្រៀមលក្ខណៈឆ្ពោះទៅកាន់សង្គមស៊ីវិល័យ។
«មរតកចំណេះ» ផ្ដល់នូវគន្លឹះយុទ្ធសាស្ត្រសំខាន់ៗ៖
- ឈើកោងធ្វើកង់ ឈើត្រង់ធ្វើកាំ៖ ទម្រង់សិល្បៈនៃការប្រើប្រាស់មនុស្សឱ្យចំជំនាញ បណ្តុះទម្លាប់ឧស្សាហ៍ព្យាយាម និងគ្មានការរើសអើង។
- ការគ្រប់គ្រងផ្ទៃក្នុង៖ ការពង្រឹងវិន័យតាមរយៈបទបញ្ជាផ្ទៃក្នុង ដោយផ្សារភ្ជាប់ជាមួយទិដ្ឋភាព ជាក់ស្តែង និងការយល់ចិត្ត យល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ។
- ចក្ខុវិស័យអ្នកដឹកនាំឆ្នាំ២០៥០៖ ឈរលើគោលការណ៍ «ម៉ឺងម៉ាត់ ម៉ត់ចត់ និងត្រឹមត្រូវ» រួមផ្សំការអប់រំទូន្មាន និងការអនុគ្រោះ មុននឹងឈានដល់ការអនុវត្តទណ្ឌកម្ម។
សូមទស្សនាវីដេអូកិច្ចពិភាក្សាទាំងស្រុង ដើម្បីក្រេបជញ្ជក់ចំណេះដឹង និងត្រៀមខ្លួនសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការក្លាយជាថ្នាក់ដឹកនាំឆ្នើមនាពេលអនាគត។