នាព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផល អង្គប្រជុំបានពិភាក្សា និងអនុម័តយល់ព្រមប្រគល់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ជូនទៅ គណៈកម្មការជំនាញ នៃរដ្ឋសភា (គណៈកម្មការទី៩) ដើម្បីពិនិត្យ សិក្សា និងធ្វើរបាយការណ៍ជូនសម័យប្រជុំរដ្ឋសភា ដោយចាត់ទុកជាការប្រញាប់។