សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » បណ្ណសារដ្ឋាន » បណ្ណាល័យវីដេអូ » ព័ត៌មានវីដេអូ ៖ សម្តេចប្រធានរដ្ឋសភា ស្នើសិង្ហបុរីជួយបណ្តុះបណ្តាលបច្ចេកវិទ្យា និង AI ដល់មន្ត្រី ដើម្បីសម្រេចផែនការ «សភាឌីជីថល»
ព័ត៌មានវីដេអូ ៖ សម្តេចប្រធានរដ្ឋសភា ស្នើសិង្ហបុរីជួយបណ្តុះបណ្តាលបច្ចេកវិទ្យា និង AI ដល់មន្ត្រី ដើម្បីសម្រេចផែនការ «សភាឌីជីថល»
Prepaired By: NARA1472 ​ Date: (6/8/2026 6:37:35 PM )
វិមានរដ្ឋសភា៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើដលរដ្ឋាភិបាលសិង្ហបុរី តាមរយៈ ឯកឧត្តម ប៉ាង ឈី វី (PANG Chee Wee) ឯកអគ្គរដ្ឋទូតសិង្ហបុរីទើបតែងតាំងថ្មីនៅកម្ពុជា ជួយផ្តល់ការគាំទ្រ និងបណ្តុះបណ្តាលបច្ចេកទេស ជាពិសេសលើផ្នែក ICT និងបញ្ញាសិប្បនិម្មិត (AI) ដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា៖ «ការកសាងសភាឌីជីថល ចំណុចគន្លឹះគឺការវិនិយោគលើធនធានមនុស្ស ឱ្យមានចំណេះដឹង និងជំនាញ ឌីជីថលពិតប្រាកដ» ដើម្បីបង្កើនល្បឿន ប្រសិទ្ធភាព និងតម្លាភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការឯកភាពទាំងស្រុង និងប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស ដែលជាស្នូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោមគោលការណ៍ «ឈ្នះ-ឈ្នះ» ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ។