គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត មកពីសាខាសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពង់ស្ពឺ ដែលបានអញ្ជើញចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថាប័នរដ្ឋសភា បានបង្ហាញមោទនភាពថា ខ្លួនបានរៀនសូត្រ និងទទួលបានបទពិសោធន៍ជាច្រើន លើសពីទ្រឹស្តីដែលរៀននៅក្នុងសាកលវិទ្យាល័យ តាមរយៈទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភានាពេលនេះ។
សូមទស្សនា និងស្តាប់ការចែករំលែកចំណាប់អារម្មណ៍របស់លោកគ្រូ និងសិស្ស-និស្សិត ជុំវិញដំណើរទស្សនកិច្ចសិក្សាស្តីពី «រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់រដ្ឋសភា» ដូចតទៅ៖