សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » បណ្ណសារដ្ឋាន » បណ្ណាល័យវីដេអូ » លោកបណ្ឌិត អាន ប៉ាស្ទី៖ ថៃកំពុងដើរដល់ផ្លូវទាល់ ទាំងផ្លូវច្បាប់ និងការទូត ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា
លោកបណ្ឌិត អាន ប៉ាស្ទី៖ ថៃកំពុងដើរដល់ផ្លូវទាល់ ទាំងផ្លូវច្បាប់ និងការទូត ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា
Prepaired By: NARA1472 ​ Date: (5/26/2026 7:34:15 PM )
លោកបណ្ឌិត អាន ប៉ាស្ទី អ្នកជំនាញផ្នែកច្បាប់អន្តរជាតិ បានអះអាងយ៉ាងច្បាស់ថា ភាគីថៃកំពុងតែដើរដល់ផ្លូវទាល់ច្រក និងគ្មានលេសអ្វីដើម្បី​យកមកការពារខ្លួននៅលើឆាកអន្តរជាតិឡើយ ផ្អែកលើហេតុផលចម្បងចំនួន២យ៉ាង៖

១.ការរំលោភអធិបតេយ្យភាព និងការបំផ្លាញ MOU ឆ្នាំ២០០០៖ ថៃបានសម្រេចចិត្តរំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា និងបំផ្លាញអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ស្តីពីព្រំដែនគោក ដោយឯកតោភាគី ជាអំពើខុសច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

២.ការបង្វែរដានបង្កើតបញ្ហាព្រំដែនទឹក៖ ថៃបានព្យាយាមបង្វែរដានពីបញ្ហាព្រំដែនគោក មកបង្កើតជាបញ្ហាព្រំដែនទឹកជាបន្តបន្ទាប់ ដែលទង្វើនេះ គឺជាការបង្ហាញឱ្យពិភពលោកមើលឃើញយ៉ាងច្បាស់ថា ថៃគឺជាអ្នកបង្កហេតុពិតប្រាកដ។

សូមទស្សនាវីដេអូស្តាប់ការវិភាគលម្អិតរបស់ លោកបណ្ឌិត អាន ប៉ាស្ទី