ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង ប្រធានក្រុមទីប្រឹក្សារដ្ឋសភា និងជាអ្នកជំនាញកិច្ចការអន្តរជាតិ និងភូមិសាស្ត្រនយោបាយ បានអះអាងយ៉ាងច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជាកំពុងដើរលើផ្លូវត្រឹមត្រូវ តាមរយៈការប្រើយុទ្ធសាស្ត្រកំណត់ទូត និងច្បាប់អន្តរជាតិ ដើម្បីឱ្យភាគីថៃប្រគល់ទឹកដីដែលខ្លួនបានកាន់កាប់ដោយខុសច្បាប់ មកឱ្យកម្ពុជាវិញ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការបន្តផ្ញើកំណត់ទូតទៅកាន់ភាគីថៃម្តងហើយម្តងទៀត គឺជាយុទ្ធសាស្ត្រគន្លឹះក្នុងការដាក់សម្ពាធឱ្យថៃរងការអាម៉ាស់លើឆាកអន្តរជាតិ បើមិនព្រមផ្លាស់ប្តូរឥរិយាបថ និងប្រគល់ទឹកដីស្របច្បាប់មកឱ្យកម្ពុជាវិញនោះទេ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងបទសម្ភាសពិសេស ក្នុងកម្មវិធីបាឋកថាស្តីពី «យន្តការផ្សះផ្សាដោយបង្ខំ៖ យុទ្ធសាស្ត្រដោះស្រាយវិវាទដែនសមុទ្រកម្ពុជា-ថៃ ដោយអនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) និងច្បាប់អន្តរជាតិពាក់ព័ន្ធ» នាវិមានរដ្ឋសភា។
សូមទស្សនាវីដេអូការលើកឡើងលម្អិតរបស់ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ដូចតទៅ៖