សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រតិភូសភាកម្ពុជា បង្ហាញវត្តមានយ៉ាងសកម្មក្នុងកិច្ចប្រជុំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអាស៊ានបូកបី នៃមហាសន្និបាត IPU លើកទី១៥២
ប្រតិភូសភាកម្ពុជា បង្ហាញវត្តមានយ៉ាងសកម្មក្នុងកិច្ចប្រជុំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអាស៊ានបូកបី នៃមហាសន្និបាត IPU លើកទី១៥២
Prepaired By: NARA1472 ​ Date: (4/16/2026 11:49:17 PM )
ទីក្រុងអ៊ីស្តង់ប៊ុល, ប្រទេសតួកគីយ៉េ៖ គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តបេសកកម្មយ៉ាងសកម្មលើឆាកអន្តរជាតិ ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (152nd IPU Assembly) ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ។

បេសកកម្មនេះ ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា ក្នុងគោលបំណងលើកកម្ពស់តួនាទី និងសម្លេងរបស់សភាកម្ពុជា ក្នុងកិច្ចការតំបន់ និងសកលលោក។

គណៈប្រតិភូសភាកម្ពុជា រួមមាន ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា, លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និង ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំសំខាន់ៗចំនួនពីរគឺ៖

១. កិច្ចប្រជុំអាស៊ានបូកបី (ASEAN+3)៖ ដឹកនាំដោយប្រធានគណៈប្រតិភូសភាប្រទេសថៃ។

២. កិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group - APG)៖ ដឹកនាំដោយប្រធានគណៈប្រតិភូសភាប៊ូតាន។

អង្គប្រជុំបានពិភាក្សាយ៉ាងស៊ីជម្រៅលើរបៀបវារៈដែលជាប្រយោជន៍រួមសម្រាប់តំបន់ រួមមាន៖

សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ៖ ការបង្កើនការគាំទ្រគ្នាទៅវិញទៅមករវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអាស៊ានបូកបី ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។

ការជ្រើសរើសបេក្ខភាព៖ ការបោះឆ្នោតជ្រើសរើសសមាសភាពបំពេញកន្លែងទំនេរក្នុងគណៈកម្មាធិការសំខាន់ៗ រួមមាន គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីកិច្ចការអង្គការសហប្រជាជាតិ, វេទិកាសមាជិកសភាជាស្ត្រី និងគណៈកម្មាធិការសិទ្ធិមនុស្សនៃសមាជិកសភា ក្នុងក្របខ័ណ្ឌតំបន់ APG។

ការផ្ទេរភារកិច្ចម្ចាស់ផ្ទះ៖ ជាលទ្ធផល កិច្ចប្រជុំបានប្រកាសផ្ដល់សិទ្ធិជូនសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំអាស៊ានបូកបី សម្រាប់មហាសន្និបាត IPU លើកទី១៥៣ នាពេលខាងមុខ។

វត្តមានរបស់គណៈប្រតិភូសភាកម្ពុជា ក្នុងវេទិកាអន្តរជាតិដ៏មានសារៈសំខាន់នេះ មិនត្រឹមតែបង្ហាញពីការពង្រឹងចំណងមិត្តភាពជាមួយបណ្ដាប្រទេសជាមិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមចំណែកដល់សុខសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់តាមរយៈយន្តការអន្តរសភា៕